Barca កំពុង​ចែចង់​ខ្សែ​ប្រយុទ្ធ​ប្រេស៊ីល​ម្នាក់​ទៀត ​ទុក​លេង​ជុំ​គ្នា​ជាមួយ Messi

  • 2019-04-20 02:32:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​យោង​តាម​សារព័ត៌មាន​អេស្ប៉ាញ Marca ​បាន​បង្ហើប​ថា ​ក្លឹប Barcelona ​កំពុង​សម្លឹង​ចង់​បាន Richarlison ​ដែល​លេង​ក្នុង​តំណែង​ខ្សែ​ប្រយុទ្ធ​នៅ​ក្លឹប Everton ​និង​ជម្រើស​ប្រេស៊ីលមកលេងជុំគ្នាជាមួយ Messi និង Suarez ​ក្នុង​ទីផ្សារ​ដោះដូរ​កីឡាករ ​រដូវ​កាល​ក្រោយ។

Richarlison ពេលប្រកួតជាមួយ WestHam(រូបភាព៖ dailymail)
​ប្រភព​ដដែល​បាន​បញ្ជាក់​ថា ​ទំនាក់​ទំនង​​រវាង Everton ​និង Barca ​ហាក់​ស្អិត​រមួត​​ខ្លាំង​ បន្ទាប់​​ពី​រដូវ​កាល​មុន ​ក្លឹប​ Barcelona បាន​ព្រមព្រៀង​លក់​កីឡាករ ៣ រូប​គឺ Lucas Digne, Andre Gomes និង Yerry Mina​ ឲ្យ Everton និង​គ្រោង​ដាក់​ឲ្យ​ខ្ចី​ជើង​កីឡាករ​ថែម​ទៀត​ផង។

​កំណត់ត្រា​ល្អ​របស់​កីឡាករ​វ័យ ២១ ឆ្នាំ​រូប​នេះ​​គឺ​ ​រក​បាន ១២ ​គ្រាប់​អំឡុង​ពេល​បង្ហាញ​ខ្លួន ២៩ ដង​គិត​គ្រប់​ការ​ប្រកួត​ឲ្យ Everton រដូវកាល​នេះ។ ចំណែក​រដូវ​កាល​មុន​លេង​ឲ្យ Watford បង្ហាញ​ខ្លួន ៣៨ ដង​រក​បាន ៥ គ្រាប់ និង​នៅ​ជម្រើស​ជាតិ​រូប​គេរក​បាន ៣ គ្រាប់​ក្នុង​ការ​បង្ហាញ​ខ្លួន ៨ លើក៕

Richarlison ពេលប្រកួតជាមួយ WestHam(រូបភាព៖ dailymail)

ប្រភព៖ Dailymail ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី
;