Ronaldo ក្លាយជាកីឡាករ​ទី១​ក្នុងលោក ដែលឈ្នះពាន​នៅ​លីគ​កំពូល​ អ៊ីតាលី អេស្ប៉ាញ អង់គ្លេស

  • 2019-04-21 00:44:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 153

ចន្លោះមិនឃើញ

Cristiano Ronaldo បាន​បង្កើត​ប្រវត្តិសាស្រ្ដ​ថ្មី​មួយទៀត ក្រោយ Juventus ឈ្នះ​ជើងឯក​លីគ​កំពូលអ៊ីតាលី Italy Serie A កាលពីយប់មិញនេះ ពោល​គឺ​បាន​ក្លាយជា​កីឡាករ​ទី១ ក្នុងលោក ដែលអាចឈ្នះ​ជើងឯក Premier League (អង់គ្លេស), La Liga (អេស្ប៉ាញ) និង Serie A (អ៊ីតាលី)។

Ronaldo និងមិត្តរួមក្រុម អបអរ​ក្រោយឈ្នះជើងឯកលីគកំពូលអ៊ីតាលី (រូបភាពផ្ដល់សិទ្ធិដោយ Reuters)

នៅក្នុងការប្រកួតកាលពីយប់មិញនេះ Juventus បានវាយបកយកឈ្នះក្រុម Fiorentina ២-១ ក្នុង​សប្ដាហ៍ទី៣៣ ដែល​ធ្វើ​ឲ្យ​ក្រុមនេះ ឈ្នះជើងឯក​ជា​លើកទី ៨ ជាប់ៗគ្នា ទោះ​សល់ ៥ប្រកួត​ទៀត​ក៏ដោយ (លើស​ពិន្ទុ​ក្រុម​លេខ ២ Napoli ២០ពិន្ទុ)។

ជ័យជម្នះនេះ ក៏ធ្វើឲ្យក្រុម​ដែល​មាន​មូលដ្ឋាន​នៅ​ក្រុង​ Turin ប្រទេស​អ៊ីតាលី ក្លាយជា​ក្រុមដែល​ឈ្នះ​ជើងឯក​មុនគេ បើគិត​តែ​នៅ​លីគ​កំពូល​ទាំង ៥ នៅ​អឺរ៉ុប គឺ Premier League, La Liga, Bundesliga (អាល្លឺម៉ង់), Ligue 1 (បារាំង) និង Serie A។ វា​គឺ​ជា​ជើងឯក​លើកទី ៣៥ របស់ Juventus ក្នុង​ប្រវត្តិសាស្រ្ដ​លីគ​កំពូលអ៊ីតាលីផងដែរ។

Ronaldo អបអរ​ក្រោយឈ្នះជើងឯកលីគកំពូលអ៊ីតាលី (រូបភាពផ្ដល់សិទ្ធិដោយ Reuters)

សូមបញ្ជាក់ថា Ronaldo បានឈ្នះជើងឯក Premier League ៣ដងជាមួយ Manchester United (២០០៦-២០០៧, ២០០៧-២០០៨, ២០០៨-២០០៩) ឈ្នះជើងឯក La Liga ២ដង​ជាមួយ Real Madrid (២០១១-២០១២, ២០១៦-២០១៧) និងឈ្នះជើងឯក Serie A ក្នុង​រដូវកាល​ដំបូង​ជាមួយ Juventus នាពេលនេះ៕

Ronaldo ពេលឈ្នះពាន Premier League នៅ Manchester United

អត្ថបទ៖ សុខ សុវត្ថិ