ស្លាប់​និង​របួស​ជាង ៦០០​នាក់ ក្នុង​ហេតុការណ៍​បំផ្ទុះ​គ្រាប់បែក ៨លើក​ផ្ទួនៗ​គ្នា​នៅ​ស្រីលង្កា

  • 2019-04-21 12:38:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


មនុស្ស​យ៉ាង​ហោចណាស់ ២០៧នាក់​បាន​ស្លាប់ និង​៤៥០​នាក់​រងរបួស​ក្នុងហេតុការណ៍​បំផ្ទុះ​គ្រាប់បែក​នៅវិហារ​កាតូលិក​ចំនួន៣ និង​សណ្ឋាគារ​ធំៗ៣​កន្លែង​ក្នុងប្រទេស​ស្រីលង្កា នាថ្ងៃទី២១ ខែ​​មេសា ឆ្នាំ​២០១៩។

ការ​បំផ្ទុះ​គ្រាប់​បែក​នេះ ធ្វើឡើង​ក្នុង​អំឡុងពេល​ដែល​ស្រីលង្កា កំពុង​ប្រារព្ធ​ពិធីបុណ្យ​មួយ​ហៅថា «Easter Mass»។

រូបថត៖ AFP
ប៉ូលិស​បញ្ជាក់​ថា ប្រទេសកោះ​មួយនេះ បាន​រងការ​បំផ្ទុះ​គ្រាប់បែក​ចំនួន​សរុប ៨​ដង ដែល​ភាគច្រើន​ជាការ​បំផ្ទុះ​គ្រាប់​បែក​អត្តឃាត។

រដ្ឋមន្រ្តី​ការពារជាតិ​ស្រីលង្កា ឱ្យដឹង​ថា ជន​សង្ស័យ ៧នាក់​ត្រូវបាន​ចាប់ខ្លួន ក្រោយ​មាន​ការបំផ្ទុះ​គ្រាប់បែក​ជាបន្តបន្ទាប់​នេះ។

លោក Ranil Wickremesinghe នាយករដ្ឋមន្រ្តី​ស្រីលង្កា បាន​បើក​កិច្ចប្រជុំ​បន្ទាន់​ក្រោយមាន​ហេតុការណ៍​នេះ ជាមួយ​មន្រ្តីយោធា​ជាន់ខ្ពស់ និង​ក្រុមប្រឹក្សា​សន្តិសុខជាតិ ហើយ​លោកក៏​ជំរុញ​ឱ្យសភា​បើកកិច្ច​ប្រជុំ​បន្ទាន់​នៅថ្ងៃទី​២២ ខែ​មេសា ឆ្នាំ​២០១៩​ស្អែក​នេះ​ផងដែរ។

លោក​នាយករដ្ឋមន្រ្តី​បានថ្កោល​ទោស​ចំពោះ​ការ​វាយប្រហារ​នេះ ហើយ​លោក​បាន​បញ្ជា​ឱ្យ​ផ្នែក​ដែល​ពាក់ព័ន្ធ​ចាត់វិធានការ​យ៉ាង​តឹងរឹង​ដើម្បី​ធានា​ច្បាប់ និង​សណ្ឋាប់ធ្នាប់​ក្នុងប្រទេស៕

ប្រភព៖ Sputnik News ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;