រឿងរ៉ាវ​គួរ​ឲ្យ​ចាប់អារម្មណ៍​ នៅ​លីគ​កំពូល​កម្ពុជា សប្ដាហ៍​ទី៤

  • 2019-04-22 02:31:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លីគ​កំពូល​កម្ពុជា បាន​បញ្ចប់​ទៅ​ ៤សប្ដាហ៍​ហើយ គិត​ត្រឹម​ថ្ងៃ​អាទិត្យ​ម្សិលមិញនេះ។ [ខ្លីៗ] សូម​បង្ហាញ​រឿងរ៉ាវ​គួរ​ឲ្យ​ចាប់អារម្មណ៍ ៣ មក​បង្ហាញ​ជូន​ប្រិយមិត្ត ដូចខាងក្រោម៖

ព្រះខ័នរាជស្វាយរៀង បន្ត​កំណត់ត្រា ឈ្នះ ១០០% ខណៈ​ភ្នំពេញក្រោន ចាប់ផ្ដើម​រដូវកាល​ដ៏​អាក្រក់បំផុត

ក្រុម​ព្រះខ័នរាជស្វាយរៀង បានបំបាក់​ក្រុម​គូប្រជែង​ភ្នំពេញក្រោន ៥-១ នា​សប្ដាហ៍ទី ៤ នៃ​លីគកំពូល​កម្ពុជា កាលពីថ្ងៃអាទិត្យ​ម្សិលមិញ ដើម្បី​បន្ត​ឈរ​កំពូល​តារាង និង​រក្សា​កំណត់ត្រា ឈ្នះ ១០០%។ ចំណែក​ភ្នំពេញក្រោន បាន​បន្ត​ការ​ចាប់​ផ្ដើម​រដូវកាល​ដ៏ក្រក់បំផុត ដោយ​ចាញ់ ៣ និង​ឈ្នះ​តែ១ ប៉ុណ្ណោះ គឺឈ្នះ​ក្រុម​បាតតារាង​យុវជន​បាទី U18 កាលពី​សប្ដាហ៍​ទី២។

ជម្រើស ១១នាក់ដំបូង​របស់​ក្រុមព្រះខ័នរាជស្វាយរៀង ក្នុងជំនួបទល់នឹងភ្នំពេញក្រោន (រូបភាព៖ ភ្នំពេញក្រោន)
**វិសាខា, ក្រសួង​ការពារជាតិ និងអង្គរថាយហ្គ័រ បន្ត​កំណត់ត្រា​មិន​ចាញ់**

វិសាខា ក្រសួងការពារជាតិ និងអង្គរថាយហ្គ័រ ក៏​មិនទាន់​ស្គាល់​ពាក្យថាចាញ់ដូចគ្នា​ដែរ ប៉ុន្តែ​មិន​មែន​ឈ្នះ ១០០% ដូចព្រះខ័នរាជស្វាយរៀង​នោះទេ។ វិសាខា និងក្រសួងការពារជាតិ ឈ្នះ ៣ ស្មើ ១ រីឯ​អង្គរថាយហ្គ័រ ឈ្នះ២ ស្មើ២។ ប្រកួត​សប្ដាហ៍​ទី ៤ នេះ វិសាខា បានបំបាក់​អគ្គិសនីកម្ពុជា ៤-០, ក្រសួង​ការពារជាតិ ឈ្នះ​អគ្គស្នងការដ្ឋាននគរបាលជាតិ ៤-២ ចំណែក​អង្គរថាយហ្គ័រ បំបាក់​យុវជនបាទី ៦-០។

កីឡាករ​ក្រុមវិសាខា អបអរក្រោយស៊ុតបញ្ចូលទី (រូបភាព Metfone Cambodian League)

យុវជន​បាទី នៅ​តែ​ ០ ពិន្ទុ

ក្រុម​យុវជន​សាលា​បាល់ទាត់​ជាតិ​បាទី U-18 នៅ​តែ​មិន​ទាន់​មាន​ពិន្ទុ​រាប់​នឹង​គេ ក្រោយ​ចាញ់អង្គរថាយហ្គ័រ ០-៦ នា​សប្ដាហ៍​ទី ៤ នេះ។ ៤ប្រកួត​របស់​ក្រុមនេះ គឺចាញ់ទាំង ៤។

ជម្រើស១១នាក់ដំបូងរបស់យុវជនបាទី នាការប្រកួតកន្លងមក (រូបភាព៖ Metfone Cambodian League)

លទ្ធផលទាំងអស់ ក្នុង​សប្ដាហ៍ទី ៤៖

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;