កម្ពុជា នឹង​មាន​សីតុណ្ហភាព​ឡើងដល់ ៤១​អង្សារសេ ហើយ​បាតុភូតរន្ទះ ខ្យល់​កន្រ្តាក់ កើតឡើង​ញឹកញាប់

  • 2019-04-22 05:00:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ឱ្យដឹង​ក្នុង​សេចក្តី​ជូនដំណឹង​នៅថ្ងៃទី២២ ខែមេសា ឆ្នាំ​២០១៩នេះ​ថា សីតុណ្ហភាព​អតិបរមា​នៅកម្ពុជា បន្តកើនឡើង​និង​អាចឈាន​ទៅដល់ ៤០-៤១​អង្សារសេ ក្នុង​សប្តាហ៍នេះ។

ក្រសួង​បញ្ជាក់ថា ស្ថានភាព​អាកាស​ធាតុ​នេះ គឺ​ដោយសារតែ បាតុភូត El Nino នៅតែមាន​ឥទ្ធិពល​ និង​បន្ត​គ្រប​ដណ្តប់​លើ​ប្រមាណ​ពាក់កណ្តាលនៃផែនដី ដោយ​ប្រទេស​កម្ពុជា ក៏នៅតែ​បន្ត​ទទួល​រង​ឥទ្ធិពល​នេះ​ដែរ។

តាម​សេចក្តី​ជូនដំណឹង​ដដែលបន្តថា ស្ថានភាព​ភ្លៀង​កាន់តែខ្សោយ ប៉ុន្តែ​បាតុភូតរន្ទះ និង​ខ្យល់​កន្រ្តាក់ កើតឡើង​ញឹកញាប់ និង​មាន​ឥទ្ធិពល​ខ្លាំង។

ជាមួយ​គ្នានេះ ក្រសួង​បាន​អំពាវនាវ​ឱ្យ​បន្ត​មានការ​ប្រុងប្រយ័ត្ន​ចំពោះ​បាតុភូត​ទាំង២នេះ។ ទន្ទឹម​នឹង​នេះ ក៏ត្រូវយកចិត្ត​ទុកដាក់​ចំពោះ​សុខភាព​ដែល​អាច​មាន​ការ​ប៉ះពាល់​ដោយសារការកើនឡើង​នៃកម្តៅ៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;