របាយការណ៍​បឋម​៖ ករណី​អគ្គិភ័យ​នៅ​បឹងកក់ ផ្ដើម​ចេញ​ពី​អគារ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​មួយ

  • 2019-04-22 09:19:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 11

ចន្លោះមិនឃើញ

ករណី​អគ្គិភ័យ​មួយ​ បាន​កើត​ឡើង​នាម៉ោង​ប្រមាណ​ ១:២០នាទី​រសៀល ថ្ងៃ​ទី២១ ខែមេសានេះ នៅន​ក្នុង​មូលដ្ឋាន​សង្កាត់​បឹងកក់​ទី១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ។

របាយការណ៍​បឋម​របស់​នាយកដ្ឋាន​អគ្គិភ័យ បាន​ឲ្យដឹង​ថា អគ្គិភ័យ​បាន​កើត​ឡើង​នៅ​ចំណុចគ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ Asia Pacific Finance PLC ដែល​មានទីតាំង​នៅ​អគារ​លេខ C1, C2 ផ្លូវលេខ ៥១៦ ក្រុមទី៣ ភូមិ១ សង្កាត់​បឹងកក់ទី១ ខណ្ឌទួលគោក។

របាយការណ៍​ដដែល បាន​ឲ្យដឹង​ទៀតថា ក្រោយមក អគ្គិភ័យ​នោះ បាន​ឆេះ​រាលដាល​ដល់​ហាង​ភីហ្សា Domino ដែល​នៅ​ជាប់​គ្នានោះ។

សូម​បញ្ជាក់ថា អគ្គិភ័យ​បាន​រលត់​ទៅ​វិញ​ នាម៉ោង ១:៤៥នាទី​រសៀល ក្រោយ​។ លោក​វរសេនីយ៍ឯក​ ព្រំ​ យ៉​ន​ នាយ​កា​រិ​កាល័យ​បង្ការ​ ពន្លត់​អគ្គិភ័យ​ និង​សង្គ្រោះ​ បាន​ឲ្យ​ដឹង​ថា​ក្នុង​ប្រតិបត្តិការ​ខាងលើ​ កម្លាំង​ជំនាញ​ប្រើប្រាស់​រថយន្ត​អគ្គិភ័យ​ចំនួន​១០​គ្រឿង​។​

ព័ត៌មាន​បឋម​បង្ហាញ​ថា មនុស្ស​២នាក់ ដែល​ស្នាក់​នៅ​អគារ​មីក្រូ​ហិរញ្ញវត្ថុ​ Asia Pacific Finance PLC បាន​រង​របួស និង​ត្រូវ​បញ្ជូន​ទៅ​សង្រ្គោះ​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត្រ៕

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទពេញនិយម
;