តំណែងស្បែក​ជើង​មាស ២០១៩៖ Messi និង Mbappe​ នៅ​កៀក​គ្នា ឯ CR7 ​ធ្លាក់​ដល់​លេខ ១១

  • 2019-04-23 00:32:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Top Scorers នៅ​លីគ​កំពូល​ទាំង​ ៥​ នៅ​អឺរ៉ុប ​​រដូវ​កាល ២០១៨-២០១៩ បច្ចុប្បន្ន​ខ្សែ​ប្រយុទ្ធ Lionel Messi នៅ​ឈរ​លេខ ១ ​រក​បាន ៣៣ ​គ្រាប់​មាន ៦៦ ពិន្ទុ ​ចំណែក​ឯ Kylian Mbappe ​រក​បាន ៣០ ​គ្រាប់​មាន ៦០ ​ពិន្ទុ ​ខណៈ​ដែល Cristaiono Ronaldo ​រក​បាន ១៩ គ្រាប់​មាន ៣៨ ​ពិន្ទុ។

Messi ពេលឈ្នះស្បែកជើងមាសទី ៥ (រូបភាព៖ marca)
​ខាង​ក្រោម​នេះ​បញ្ជី​ឈ្មោះ​កីឡាករ​ ដណ្ដើម​ស្បែក​ជើង​មាស​រដូវ​កាល ២០១៨-២០១៩៖​

​សូម​បញ្ជាក់​ដែរ​ថា ពានរង្វាន់ម្ចាស់​ស្បែក​ជើង​មាស នេះជា​​ពាន​រង្វាន់​ផ្តល់ជូនកីឡាករដែលរកគ្រាប់បាល់បានច្រើនជាងគេប្រចាំឆ្នាំនៅ​លីគ​កំពូល​ទាំង​ ៥​នៅ​អឺរ៉ុប និងជាពានបុគ្គល​ដ៏​សំខាន់​មួយ ​ដែល​​តាំង​ពី​រដូវ​កាល​២០០៧/២០០៨ ​កីឡាករ​អង់គ្លេស​និងបារាំងមិន​ដែល​បាន​ឡើយ មាន​តែ​កីឡាករ ២ រូប​ប៉ុណ្ណោះ​ធ្លាប់​ឈ្នះ​បាន​ច្រើន​ជាង​គេ​គឺ Messi ​ឈ្នះ ៥ ដង​ឯ Ronaldo ​ឈ្នះ​ ៤ ដង។ ចាំមើលតើនរណា ជាម្ចាស់ស្បែក​ជើង​មាស​នៅ​តំបន់​អឺរ៉ុប​​ពិតប្រាកដ ពេល​ចប់​រដូវ​កាល​នេះ?

Ronaldo ពេលឈ្នះស្បែកជើងមាសទី ៤ (រូបភាព៖ marca)

ប្រភព៖ Goal ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី
;