មក​ដឹង​កំណត់​ត្រា​អាកាសធាតុ​ក្ដៅ​បំផុត ក្នុង​បណ្ដា​ប្រទេស​អាស៊ាន

  • 2019-04-23 03:23:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម​បាន​ឱ្យ​ដឹង​ក្នុង​សេចក្ដី​ជូនដំណឹង​​កាល​ពី​ថ្ងៃ​ទី២២ ខែមេសា ឆ្នាំ​២០១៩ ថា សីតុណ្ហភាព​អតិបរមា​នៅ​កម្ពុជា បន្ត​កើន​ឡើង​និង​អាចឈាន​ទៅដល់ ៤០-៤១​អង្សា​សេ ក្នុង​សប្ដាហ៍​នេះ ដោយសារតែ បាតុភូត El Nino នៅ​តែ​មាន​ឥទ្ធិពល​ និង​បន្ត​គ្រប​ដណ្ដប់​លើ​ប្រមាណ​ពាក់​កណ្តាល​នៃ​ផែនដី ដោយ​ប្រទេស​កម្ពុជា ក៏​នៅ​តែ​បន្ត​ទទួល​រង​ឥទ្ធិពល​នេះ​ដែរ។

គួរ​ដឹង​ថា​​សីតុណ្ហភាព​ចន្លោះ​ពី ៤០ ទៅ ៤១ អង្សា​សេ​នេះ មិន​មែន​ជា​​សីតុណ្ហភាព​ក្ដៅ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​នៅ​កម្ពុជា​នោះ​ទេ។ បើ​តាម​​វិបសាយ​អាកាសធាតុ​បារាំង​ Meteo France បាន​​បង្ហាញ​ថា​​កំណត់​ត្រា​អាកាសធាតុ​ក្ដៅ​បំផុត​នៅ​កម្ពុជា​គឺ​មាន​កម្រិត​ ៤២,៦ អង្សា​សេ កើត​មាន​នៅ​ថ្ងៃ​ទី ១៥ ខែ​មេសា​ ឆ្នាំ ២០១៦ ក្នុង​ទឹក​ដី​ខេត្ត​ព្រះ​វិហារ។

ខាង​ក្រោម​នេះ​គឺ​ជា​កំណត់​ត្រា​អាកាសធាតុ​ក្ដៅ​នៅ​បណ្ដា​ប្រទេស​មួយ​ចំនួន​នៅ​អាស៊ាន ៖

  • មីយ៉ាន់ម៉ា៤៧,២ អង្សា​សេ នៅ​ថ្ងៃ​ទី ១៤ ឧសភា ២០១០ នៅ​​តំបន់​ Myinmu

  • ​ថៃ៤៤,៦ អង្សា​សេ ​នៅ​​ថ្ងៃ​ទី​ ២៨ មេសា ២០១៦ ​ក្នុង​​ខេត្ត​ Mae Hong Son

  • វៀតណាម៤២,៧ អង្សា​សេ​ នៅ​ថ្ងៃ​ទី ៣០ ឧសភា ២០១៥ នៅ​ឃុំ Con Cuông នៃ​ខេត្ត​ Nghệ An

  • ឡាវ៤២,៣ អង្សា​សេ​ នៅ​ថ្ងៃ​ទី ១២ មេសា ២០១៦ ក្នុង​តំបន់​ Seno

  • ហ្វីលីពីន៤២,២ អង្សា​សេ​ ​​នៅ​ថ្ងៃ​ទី ១១ ឧសភា ១៩៦៩ នៅ​តំបន់​ Cagayan Valley នៃ​កោះ​ Luzon

  • ម៉ាឡេស៊ី៤០,១ អង្សា​សេ ​​​នៅ​ថ្ងៃ​ទី ៩ មេសា ១៩៩៨ នៅ​​ក្រុង​ Chuping នៃ​រដ្ឋ​ Perlis

  • ឥណ្ឌូណេស៊ី៣៩,៥ អង្សា​សេ ​នៅ​​ថ្ងៃទី​ ២៧ តុលា ២០១៥ នៅ​តំបន់​ព្រលានយន្តហោះ​នៃ​ទីក្រុង​ Semarang

  • សិង្ហបុរី៣៧ អង្សា​សេ ​​នៅ​ថ្ងៃ​ទី ១៧ មេសា ១៩៨៣ នៅ​​តំបន់​ Tengah

ចុចអាន ៖ កម្ពុជា នឹង​មាន​សីតុណ្ហភាព​ឡើងដល់ ៤១​អង្សារសេ ហើយ​បាតុភូតរន្ទះ ខ្យល់​កន្រ្តាក់ កើតឡើង​ញឹកញាប់

​​​​​

ប្រភព៖ Wikipedia ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី
;