លោក ស៊ី ជីនពីង ថា​ប្រជាជន​ចិន​ស្រឡាញ់​សន្តិភាព ហើយ​ប្រាប់​ប្រទេស​នានា​កុំឱ្យ​ប្រើ​កងទ័ព​ដាក់​គ្នា

  • 2019-04-23 06:29:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រធានាធិបតី​ចិន លោក ស៊ី ជីនពីង បាន​ថ្លែង​ថា ប្រជាជន​ចិន​ស្រឡាញ់​សន្តិភាព ហើយ​ថា​បណ្តា​ប្រទេស​នានា​ មិន​គួរគំរាម​កំហែង​ដាក់គ្នា​ដោយការ​ប្រើ​កម្លាំង​នោះទេ។ ការ​ថ្លែងនេះ ធ្វើឡើង​ក្នុង​ពិធី​​ព្យហយាត្រា ប្រារព្ធ​ខួប ៧០ឆ្នាំ​នៃការ​បង្កើត​កងទ័ព​ជើងទឹក នាថ្ងៃទី​២៣ ខែ​មេសា ឆ្នាំ​២០១៩ នៅ​ក្រុង Qingdao។

លោក ស៊ី ជីនពីង ថ្លែងនាពេលកន្លងមក (រូបថត៖ Xinhua)
លោក​និយាយ​ថា៖ «**គ្រប់​គ្នា​គួរ​តែ​គោរពគ្នា​ទៅវិញទៅមក ប្រព្រឹត្ត​ដាក់​គ្នា​ដោយ​ស្មើភាព បង្កើន​ទំនុកចិត្ត​ទៅវិញទៅមក ពង្រឹង​កិច្ច​សន្ទនា​ និង​ការ​ដោះដូរ​លើ​ផ្លូវសមុទ្រ និង​ពង្រឹង​ទំនាក់​ទំនង​កិច្ច​សហប្រតិបត្តិការ​រវាង​កងទ័ព​ជើងទឹក​ទាំងអស់**»។

ប្រធានាធិបតី​ចិន​រូបនេះ​បន្តថា ប្រទេស​ទាំងអស់​គួរ​តែប្រកាន់ខ្ជាប់​នូវ​ភាព​ស្មើគ្នា ធ្វើឱ្យ​ប្រសើរឡើង​នូវ​យន្តការ​ទំនាក់​ទំនង​ដោះស្រាយ​វិបត្តិ ពង្រឹង​កិច្ចសហប្រតិបត្តិការ​សន្តិសុខ​ក្នុងតំបន់ និង​ជំរុញ​ការដោះស្រាយ​ពាក់ព័ន្ធ​នឹងជម្លោះ​ក្នុងសមុទ្រ៕

ប្រភព៖ CNBC ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;