លោក ស៊ី ជីនពីង ជិះ​លើ​នាវា​ចម្បាំង ត្រួត​មើល​ព្យុហយាត្រា​កងទ័ព​ជើងទឹក​ចិន

  • 2019-04-23 07:57:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក ស៊ី ជីនពីង ប្រធានាធិបតី​ចិន បាន​ជិះនៅលើ​នាវាចម្បាំង Xining ដើម្បី​ត្រួតពិនិត្យ​មើល​ការ​ធ្វើព្យុហយាត្រា​កងទ័ពជើងទឹក នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ​២០១៩នេះ។ ពិធីព្យុហយាត្រានេះ ធ្វើឡើងនៅក្នុងសមុទ្រនៃក្រុង Qingdao ​ខេត្ត​សានទុង ដើម្បី​ប្រារព្ធ​ខួប ៧០ឆ្នាំ​នៃ​ការ​បង្កើត​កងទ័ព​ជើងទឹក​ចិន។

រូបថត៖ Xinhua
នាវាចិនចំនួន ៣២គ្រឿង និង​យន្តហោះសរុប ៣៩គ្រឿង ត្រូវបាន​ដាក់បង្ហាញ​នៅក្នុង​ព្យុហយាត្រានេះ។ ក្រៅពីនេះ ក៏មាន​នាវាសង្គ្រាម​របស់​ប្រទេស​ចំនួន១៣ ចូលរួម​ផងដែរ ក្នុងនោះ​គឺមាន​មកពី ឥណ្ឌា ជប៉ុន វៀតណាម និង​អូស្ត្រាលី។

ចិន​បាន​បញ្ចេញ​នាវាមុជទឹក​ដើរដោយនុយក្លេអ៊ែរ និង​នាវា​សង្គ្រាម​ថ្មី ជាលើកដំបូង​ក្នុង​ព្រឹត្តិការណ៍​នេះផងដែរ។

រូបថត៖ Xinhua

លោក ស៊ី ជីនពីង នៅតែ​ចូលរួមត្រួតពិនិត្យមើលការ​ធ្វើព្យុហយាត្រានេះ បើទោះ​បីជាមាន​អាកាសធាតុមិនអំណោយផល​ក៏ដោយ (ភ្លៀង និងចុះអ័ព្ទ)។

ក្បួនយោធានេះ គឺ​ជាផ្នែកមួយ​នៃ​ព្រឹត្តិការណ៍​កងទ័ពជើងទឹក​ចម្រុះ​ជាតិសាសន៍ដែលមាន​រយៈពេល ៤ថ្ងៃ រួមមាន​សិក្ខាសាលា​កម្រិតខ្ពស់ និង​ការផ្លាស់ប្តូរវប្បធម៌ និង​កីឡា៕

ប្រភព៖ CGTN ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;