Samsung នឹងជាដៃជើងជួយ Apple រឿងមួយ លើការផលិត iPhone ឆ្នាំ 2020
- 2019-04-23 08:46:01
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Samsung នឹងជាដៃជើងជួយ Apple រឿងមួយ លើការផលិត iPhone ឆ្នាំ 2020
ចន្លោះមិនឃើញ
ក្រៅពីក្រុមហ៊ុនផ្គត់ផ្គង់ Qualcomm យោងតាមរបាយការណ៍ពីអ្នកវិភាគបានព្យាករថាគូប្រជែង Samsung ក៏នឹងក្លាយជាអ្នកចូលរួមចំណែកជួយផ្គត់ផ្គង់បន្ទះ Modem ប្រព័ន្ធ 5G សម្រាប់ Apple ក្នុងការបំពាក់លើ iPhone សេរ៊ីឆ្នាំ ២០២០។
ថ្មីៗនេះរវាង Qualcomm និង Apple ដែលទើបតែចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្គត់ផ្គង់ឈីប សម្រាប់ការយល់ឃើញរបស់លោក Ming-Chi Kuo ក៏បង្ហើបថាក្រៅពី Qualcomm ក្រមហ៊ុនយក្សអាមេរិកក៏ត្រូវការ Samsung មួយបន្ថែមទៀតក្នុងការជួយបង្គ្រប់លើចង្វាក់ផលិតកម្មឈីប Modem 5G ឆ្លើយតបនឹងការដែលដៃគូចាស់ Intel ពុំមានការប្រកាសពីគម្រោងអភិវឌ្ឍឈីប 5G ប្រើប្រាស់ក្នុងស្មាតហ្វូននៅឡើយ។
លោក Kuo ក៏បន្ថែមទៀតថាបច្ចេកវិទ្យា 5G នឹងជំរុញឲ្យការលក់ iPhone កើនដល់ខ្ទង់ ១៩៥ ទៅ ២០០ លានគ្រឿង ដោយម៉ូឌែលប្រើ 5G នេះសោតនឹងអាចលក់ដាច់ចន្លោះពី ៧០ ទៅ ៧៥ លានគ្រឿងនាពាក់ឆមាសទីពីរឆ្នាំ ២០២០៕