ប៉េអឹម​ចាប់ខ្លួន​អតីត​យោធា​ផ្កាយមួយ និង​ស្ត្រីម្នាក់​ដែល​ដើរតួរ​ជា​ជំទាវ​ផ្កាយ៣

  • 2019-04-24 01:27:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប៉េអឹម​ចាប់ខ្លួន​អតីត​មន្ត្រី​យោធា​ផ្កាយ​មួយ និងស្ត្រីម្នាក់​ដែល​ដើរតួរ​ជា​ជំទាវ​ផ្កាយ៣ (អនុរដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ) ដែលបាន​បោកប្រាស់​ប្រជាពលរដ្ឋ​ចង់ចូល​ធ្វើ​ទាហាន និង​ប៉ូលិស ប៉េអឹម និងគ្រូ​បង្រៀន ដោយយក​លុយ​ក្នុង​ម្នាក់ ៦៥០០​ដុល្លារ។ ការ​ចាប់ខ្លួន នេះ​បាន​ធ្វើឡើង​កាលពី​ថ្ងៃទី​២១ និង​ថ្ងៃទី​២៣ ខែ​មេសា ឆ្នាំ​២០១៩ ដោយ​កម្លាំង​ប៉េអឹម​លើ​ផ្ទៃ​ប្រទេស សហការ​ជាមួយ​ប៉េអឹម​ខេត្ត​កំពង់​ឆ្នាំង។

ជនសង្ស័យ​ដែល​ចាប់​ខ្លួន​ឈ្មោះ ឃួន សុវណ្ណ អតីត​ឧត្តម​សេនីយ៍ត្រី ចាប់ខ្លួន​កាលពី​ថ្ងៃទី​២១ ខែ​មេសា ឆ្នាំ​២០១៩ និង​ឈ្មោះ ប៉ុន ស៊ីណាត តាំងខ្លួន​ជា​ជំទាវ​ផ្កាយ​៣ (អនុរដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ) ចាប់ខ្លួន​នៅថ្ងៃទី​២៣ ខែ​មេសា ឆ្នាំ​២០១៩ នៅខេត្ត​កំពង់ឆ្នាំង។

ការ​ចាប់ខ្លួន​នេះ គឺ​បន្ទាប់ពី​ប្រជាពលរដ្ឋ​ បាន​ឡើង​មកដាក់​ពាក្យ​បណ្តឹង​ទៅកង​រាជអាវុធហត្ថ​ផ្ទៃប្រទេស ដោយ​សូមប្តឹង​ឈ្មោះ ឃួន សុវណ្ណ មានមុខរបរ​ជាអតីត​មន្ត្រី​យោធា​ពាក់ផ្កាយ​មួយ៕

អត្ថបទ៖ សោភា

អត្ថបទថ្មី
;