លោក គីម ជុងអ៊ុន ​កំពុង​ជិះ​រថភ្លើង​ទៅ​ជួប​លោក ពូទីន ក្នុង​ចម្ងាយ​ផ្លូវ​ជិត ៧០០​គីឡូម៉ែត្រ

  • 2019-04-24 01:54:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នា​ព្រឹក​ថ្ងៃទី​២៤ ខែ​មេសា ឆ្នាំ​២០១៩​នេះ មេ​ដឹកនាំ​កូរ៉េ​ខាងជើង លោក គីម ជុងអ៊ុន បាន​ចាកចេញ​ពី​ក្រុង​ព្យុង​យ៉ាង​ហើយ​តាម​រថភ្លើង​ទៅ​ជួប​លោក វ្លាឌីមៀ ពូទីន ប្រធានាធិបតី​រុស្ស៊ី នៅក្រុង Vladivostok ចុងបូព៌ារុស្ស៊ី។

រូបថត៖ វិបសាយ CNN
ភ្នាក់ងារកូរ៉េខាងជើង KCNA បាន​រាយការណ៍​ថា លោក គីម ជុងអ៊ុន បាន​ជិះ​រថភ្លើង​ឯកជន​ទៅ​កាន់​ក្រុងនោះ ក្នុងចម្ងាយ​ផ្លូវជិត ៧០០គីឡូម៉ែត្រ ដែល​អមដំណើរដោយ​មន្រ្តី​​រដ្ឋាភិបាល និង​យោធា​ជាន់ខ្ពស់។

វិមាន​គ្រីមឡាំង បាន​ប្រកាស​កាលពីម្សិលមិញថា ជំនួប​កំពូល ពូទីន-គីម ជុងអ៊ុន នឹងធ្វើឡើងនៅថ្ងៃទី២៥ ខែមេសា ឆ្នាំ​២០១៩ស្អែកនេះ ដោយ​ផ្តោតទៅលើ​ដំណោះស្រាយ​នយោបាយ និង​ការទូត ក្នុងបញ្ហា​នុយក្លេអ៊ែរនៅ​ឧបទ្វីប​កូរ៉េ។ មេដឹកនាំទាំង២ នឹង​ជួប​ពិភាក្សា​ទល់មុខគ្នា បន្ទាប់មកនឹងមានការចូលរួមពី​គណៈប្រតិភូ៕

ចុចអាន​បន្ថែម៖ ដឹងត្រួសៗ មុន​ជំនួប​កំពូល​លើក​ដំបូង​រវាង ពូទីន-គីម ជុងអ៊ុន

ប្រភព៖ CNN ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;