កំណត់ត្រា​គ្រាប់​បាល់​ស៊ុត​ចូល​រហ័ស​បំផុត​នៅ Premier League ត្រូវ​បាន​បំបែក​កាលពីយប់មិញ

  • 2019-04-24 02:29:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កំណត់ត្រា​ស៊ុត​ចូល​រហ័ស​បំផុត​នៅ​លីគ​កំពូល​អង់គ្លេស English Premier League ត្រូវ​បាន​បំបែក​កាលពី​យប់មិញនេះ ដោយ​កីឡាករ Shane Long របស់​ក្រុម Southampton។

កីឡាករ​សញ្ជាតិ​អ៊ៀរឡង់​រូបនេះ បាន​ស៊ុត​ចូល​បំប៉ោង​សំណាញ់ទី ក្រោយ​ចាប់​ផ្ដើម​ការប្រកួត​តាម​ត្រឹម ៧វិនាទី​ប៉ុណ្ណោះ ក្នុង​ការ​ប្រកួត​ទល់​នឹង​ក្រុម Watford កាលពីយប់មិញនេះ។

Shane Long ស៊ុត​បាល់​ផុត​ដៃ​អ្នក​ចាំទី បញ្ចូលទី​បាន​សម្រេច​នៅ​វិនាទី ទី៧ (រូបភាព​ផ្ដល់សិទ្ធិដោយ Reuters)
គ្រាប់​បាល់​នេះ បាន​បំបែក​កំណត់ត្រា​ចាស់ ដែល​កាន់កាប់​ដោយ​កីឡាករ Ledley King របស់ Spurs ដែល​ស៊ុត​បញ្ចូលទី​នៅ​វិនាទី ៩,៨២ កាលពី​ ១៩ឆ្នាំ​មុន ពោល​គឺ​ពេល Spurs ប៉ះ Bradford កាលពីឆ្នាំ ២០០០។ គ្រាប់​បាល់​លឿនបំផុត​លំដាប់​ទី៣ គឺស៊ុត​ដោយ Alan Shearer (១០,៥២វិនាទី) ពេល​លេង​ឲ្យ Newcastle ឆ្នា២០០៣ និងលំដាប់ទី៤ គឺ Christian Eriksen ស៊ុត​ចូល​វិនាទី ១០,៥៤ ពេល Spurs ប៉ះ Man Utd ឆ្នាំ២០១៨។
Long អបអរ​ជាមួយ​មិត្តរួមក្រុម ក្រោយស៊ុត​បញ្ចូលទី (រូបភាព​ផ្ដល់សិទ្ធិដោយ Reuters)

សូមបញ្ជាក់ថា ១គ្រាប់​របស់ Long កាលពីយប់មិញនេះ មិនបានជួយ​ឲ្យ Southampton បាន ៣ពិន្ទុ​នោះទេ ក្រោយ​កីឡាករ Gray ស៊ុត​ឲ្យ Watford តាមស្មើ​នៅ​នាទី​ចុងក្រោយ៕

សូមទស្សនា​វីដេអូ​ហាយឡាយ​ខាងក្រោមនេះ៖

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;