ឃុំ-សង្កាត់​ទាំងនេះ នឹង​ត្រូវ​ដាច់ភ្លើង​ពីព្រឹក​ទល់​ល្ងាច រយៈពេល​៤ថ្ងៃ

  • 2019-04-24 03:47:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អគ្គិសនី​កម្ពុជា បាន​ជូន​ដំណឹង​ថា ខ្លួន​នឹង​ផ្អាកការ​ផ្គត់ផ្គង់​ភ្លើង​នៅតាម​តំបន់​មួយ​ចំនួន ពីថ្ងៃ​ទី២៥ ដល់ ២៨ ខែ​មេសា ឆ្នាំ​២០១៩ ដើម្បី​អនុវត្ត​ការងារ​ជួសជុល ផ្លាស់ប្តូរ និង​ដំឡើង​បរិក្ខារនានា។

ពេលវេលា និង​ទីកន្លែង​ដែល​ត្រូវ​ផ្តាច់ភ្លើង​រួមមាន៖

១. ថ្ងៃទី​២៥​មេសា៖ សង្កាត់​ផ្សារ​ថ្មីទី២ ស្ទឹង​មានជ័យ​ទី២ ស្ទឹងមានជ័យ​ទី៣ និង​ចោមចៅទី១ ចាប់ពី​ម៉ោង ៧ព្រឹក ដល់​ម៉ោង ៥​ល្ងាច។

២. ថ្ងៃទី​២៦​មេសា៖ សង្កាត់​ភ្នំពេញ​ថ្មី គោកឃ្លាង ក្រាំងធ្នង់ ឃ្មួញ ត្រពាំង​ក្រសាំង សំរោងក្រោម ចោមចៅទី​៣ គោករកា កំបូល កន្ទោក ឪឡោក បាក់ខែង ឃុំ​បែកចាន ឃុំពើក ឃុំ​ឆក់ឈើនាង ស្រុក​ល្វាឯម ស្រុកខ្សាច់កណ្តាល ស្រុកមុខកំពូល និង​ស្រុក​ពារាំង ចាប់ពី​ម៉ោង ៧ព្រឹក ដល់ម៉ោង ៥​ល្ងាច។

៣. ថ្ងៃទី២៧​មេសា៖ សង្កាត់​ស្រះចក ចោមចៅ​ទី២ ត្រពាំង​ក្រសាំង សំរោង​ក្រោម ចោមចៅ​ទី៣ គោករកា កំបូល កន្ទោក ឪឡោក ឃុំ​បែកចាន ឃុំពើក និង​ឃុំឆក់ឈើនាង ចាប់ពីម៉ោង ៧ព្រឹក ដល់ម៉ោង ៥ល្ងាច។

៤. ថ្ងៃទី២៨មេសា៖ សង្កាត់​ចោមចៅទី២ ចោមចៅទី៣ ត្រពាំងក្រសាំង កន្ទោក កំបូល ឪឡោក ឃុំ​បែកចាន ឃុំ​ឆក់​ឈើនាង ឃុំពើក និង​ឃុំ​សំរោងលើ ចាប់ពី​ម៉ោង ៧ព្រឹក ដល់​ម៉ោង ៥​ល្ងាច៕

អត្ថបទ៖ សំភី

;