តុលាការ​កោះហៅ លោក ហ៊ាង គឹមស្រឿន អ្នកវិភាគ​នយោបាយ ចូល​បំភ្លឺ​ លើ​បណ្ដឹង​ចាក់ដី​រំលោភ​យកដៃ​ទន្លេ

  • 2019-04-24 06:25:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក ហ៊ាង គឹមស្រឿន អ្នក​វិភាគ​នយោបាយ និងជា​អ្នក​តាមដាន​ឃ្លាំមើល​ការ​អនុវត្ត​ព្រឹត្តិការណ៍​សង្គម ត្រូវបាន​លោក សាយ ណូរ៉ា តំណាង​អយ្យការ​អមសាលា​ដំបូង​រាជធានី​ភ្នំពេញ ចេញដីកា​កោះឲ្យ​ចូលខ្លួន​ឆ្លើយ​បំភ្លឺ នៅថ្ងៃទី​២៩ ខែ​មេសា ឆ្នាំ​២០១៩ វេលា​ម៉ោង ៩​ព្រឹក ដើម្បី​ស្ដាប់ការ​បំភ្លឺ​លើ​បណ្ដឹង​ពាក់ព័ន្ធ​ការ​ចាក់ដី​រំលោភ​យកដៃ​ទន្លេ នៅជិត​មជ្ឈមណ្ឌល​កម្សាន្ត​កោះពេជ្រ នឹង​នៅជិត​ផ្សារ​អ៊ីអន១។

សូម​ជម្រាបថា លោក ហ៊ាង គឹមស្រឿន បានដាក់​ពាក្យ​បណ្ដឹង​ទៅកាន់​ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃទី​០១ ខែ​មេសា ឆ្នាំ​២០១៩ ដោយបាន​សុំប្ដឹង​ឲ្យ​ធ្វើការ​ស៊ើបអង្កេត​ស្រាវជ្រាវ​វែកមុខ​ទៅលើ​ជនចាក់ដី​រំលោភ​យកដៃ​ទន្លេ​ មាន​ទីតាំង​ស្ថិតនៅក្នុង​ទឹកដី​ខណ្ឌ​ដូនពេញ ជិត​មណ្ឌល​កោះ​ពេជ្រ នឹង​ជិត​ផ្សារអ៊ីអន​ដែលជា​ទ្រព្យសម្បត្តិ​របស់រដ្ឋ និងជា​ទ្រព្យសម្បត្តិ​រួម​របស់​ប្រជាជាតិ​ខ្មែរទូទៅ ដើម្បី​យក​មក​ផ្តន្ទាទោស​ទៅតាម​ផ្លូវច្បាប់៕

អត្ថបទ៖ សោភា

អត្ថបទថ្មី
;