មាន​​ឱកាស​នោម​តែ ៣ ដង​គត់ ពេល​ទស្សនា​ Avengers: Endgame

  • 2019-04-24 06:53:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Avengers: Endgame គឺ​ជា​ខ្សែ​ភាពយន្ត​ដែល​មាន​រយៈពេល​វែង​ជាង​គេ​បង្អស់​ ក្នុង​ចំណោម​​សែស្រឡាយ​ខ្សែ​ភាពយន្ត Marvel Cinematic Universe។ ខាង​ក្រោម​នេះ​គឺ​បង្ហាញ​អំពី​​ពេល​វេលា​ដ៏​ល្អ​បំផុត​ ដែល​អ្នក​គួរ​​រត់​ទៅ​បន្ទប់ទឹក​ ក្នុង​ករណី​ដែល​ឈឺ​បត់​ជើង​តូច​ អំឡុង​ពេល​កំពុង​ទស្សនា​ខ្សែ​ភាពយន្ត​ Marvel ទី ២២ នេះ ៖

  • ​នៅ​ពេល​លោត​អក្សរ​បង្ហាញ​ឈ្មោះ​ទីក្រុង​ San Francisco លើ​ផ្ទាំង​អេក្រង់

​​ប្រសិន​បើ​អ្នក​មិន​បាន​សម្រួល​មុន​ទស្សនា​ខ្សែ​ភាព​យន្ត អ្នក​នឹង​មិន​​​ខក​ខាន​​សាច់​រឿង​សំខាន់ៗ​ច្រើន​ប៉ុន្មាន​ឡើយ ​ប្រសិន​បើ​រត់​ទៅ​បន្ទប់​ទឹក​ពេល​នេះ។ ក្នុង​ឈុត​នេះ​រៀបរាប់​អំពី​សកម្មភាព​របស់​ Ant-Man ដែល​មាន​រយៈពេល​ប្រមាណ ៣០ នាទី ហើយ​ភាគ​ច្រើន​ជា​ការ​ភ្ជាប់​សាច់​រឿង​របស់​ Scott ដែល​ទស្សនិកជន​បាន​ដឹង​រួច​ទៅ​ហើយ។

  • នៅ​ពេល​ Hulk កំពុង​ញ៉ាំ​បាយ​ថ្ងៃ​ត្រង់

ឈុត​នេះ​គឺ​ចូល​​សាច់​រឿង​បាន​ជាង ១ ម៉ោង​ហើយ ហើយ​ត្បិត​តែ​ជា​វគ្គ​សំណើច​មួយ​ ប៉ុន្តែ​បើ​ខក​ខាន​វា​ក៏​មិន​ជា​អ្វី​ប៉ុន្មាន​ដែរ (ជាក់​ស្ដែង​ទៅ​អ្នក​អាច​ខកខាន​ឈុត​កំប្លែង​មួយ​ចំនួន)។ រយៈពេល ១០ ទៅ ១៥ នាទី​ បន្ទាប់​ពី​ឈុត​នេះ គឺ​ជា​ពេល​វេលា​សុវត្ថិភាព​បំផុត​ដើម្បី​បន្ធូរ​ប្លោក​នោម​របស់​អ្នក។

  • នៅ​ពេល​លោត​អក្សរ​បង្ហាញ​ឈ្មោះ​រដ្ឋ​ New Jersey លើ​ផ្ទាំង​អេក្រង់

​ប្រសិន​បើ​ប្លោក​នោម​របស់​អ្នក​ទប់​លែង​ជាប់​ហើយ ឆាប់​ប្រញាប់​ទៅ​បន្ទប់​ទឹក​នៅ​ពេល​ចូល​ដល់​ប្លង់​នេះ។ ត្រង់​ប្លង់​នេះ​គឺ​ជា​​ឱកាស​ចុង​ក្រោយ​​សម្រាប់​ការ​ចូល​បន្ទប់​ទឹក។

គួរ​ដឹង​ថា​ Avengers: Endgame គឺ​ជា​ខ្សែ​ភាពយន្ត​បន្ត​ពី​ Avengers: Infinity War ដែល​ចេញ​កាល​ពី​ឆ្នាំ ២០១៨ និង​អាច​រក​ចំណូល​បាន​ដល់​​ខ្ទង់ ២ ពាន់​លាន​ដុល្លារ​ឯណោះ។ ខ្សែ​ភាពយន្ត​វគ្គ​ចុង​ក្រោយ​នេះ​រំពឹង​ថា​នឹង​រក​ចំណូល​បាន​ ៩៦០ លាន​ដុល្លារ​ទូទាំង​ពិភពលោក​ សម្រាប់​ការ​ចាក់​បញ្ចាំង​នៅ​ចុង​សប្ដាហ៍​ដំបូង៕​​​​​

ចុចអាន ៖ Robert Downey Jr. ជាតួអង្គ​ម្នាក់​គត់​ដែលបាន​អាន​ប៉ារ៉ូល​រឿង "Avengers: Endgame” ទាំងមូល​

ប្រភព៖ Cnet ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី
;