សេចក្តីព្រាង​អនុក្រឹត្យ៖ ម្ចាស់​អាច​រក្សាទុក​លេខ​របស់​ខ្លួន​បាន ពេល​លក់រថយន្ត​ចេញ

  • 2019-04-24 07:40:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 111

ចន្លោះមិនឃើញ

នាព្រឹក​ថ្ងៃទី​២៤ ខែ​មេសា ឆ្នាំ​២០១៩ នៅទីស្តីការ​ក្រសួង​មហាផ្ទៃ សម្តេច​ក្រឡាហោម ស ខេង ឧប​នាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ និងជា​ប្រធាន​គណៈកម្មាធិការជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក បាន​ដឹកនាំ​ប្រជុំ​ពិនិត្យ​សម្រេច​លើ​សេចក្តី​ព្រាង​អនុក្រឹត្យ​ស្តីពី៑ «ការ​ចុះបញ្ជី​ផ្តល់​បណ្ណសម្គាល់​យាន​ជំនិះ និង​បំពាក់​ផ្លាកលេខ​សម្គាល់​យាន​ជំនិះ»។

រូបថត៖ ក្រសួងសាធារណការ និងដឹកជញ្ជូន

កិច្ចប្រជុំ​នេះ គឺក្នុង​គោលបំណង​ដើម្បី​ពិនិត្យ​មើល​ជា​រួម​ទៅលើ​ខ្លឹមសារ​នៃ​អនុក្រឹត្យ​នេះ ដើម្បី​​បូក​សរុប និងកែ​សម្រួល​នូវ​សេចក្តី​ព្រាង​ចុងក្រោយ មុន​នឹង​ដាក់​ស្នើ​ទៅ​រាជរដ្ឋាភិបាល​ ដើម្បី​សុំការ​អនុម័ត​​ដាក់​ប្រើប្រាស់​ជាផ្លូវការ។ ក្នុងនោះ លក្ខណៈ​ពិសេសបន្ថែម​នៃខ្លឹមសារ​កែសម្រួល​នៃអនុក្រឹត្យ​នេះ មាន​ដូចតទៅ៖

១- លេខ​ពិសេស​ផ្ទាល់ខ្លួន​អនុញ្ញាត​អក្សរ​ឡាតាំង និង​លេខ​មិន​លើសពី​៨ខ្ទង់ ដើម្បី​ផ្តល់​ជម្រើស​សម្បូរបែប​ជូន​ប្រជា​ពលរដ្ឋ

២- ម្ចាស់​យានយន្ត​អាច​រក្សាទុក​លេខ​រថយន្ត​ពេល​ដែល​រថយន្ត​ត្រូវបាន​លក់ និង​ផ្ទេរកម្ម​សិទ្ធិ​ទៅឲ្យ​បុគ្គលទី២ 

៣- លេខពិសេស​ផ្ទាល់ខ្លួន​មួយ​ចំនួន នឹងត្រូវ​បាន​ដាក់​ដេញថ្លៃ ដើម្បី​ជំរុញ​ការប្រមូល​ចំណូល​មិនមែន​សារពើពន្ធ​ជូន​រដ្ឋ។

សូម​ជម្រាប​ថា សេចក្តី​ព្រាង​អនុក្រឹត្យ​ស្តីពី៑ «ការចុះ​បញ្ជី​ផ្តល់​បណ្ណ​សម្គាល់​យានជំនិះ និង​បំពាក់​ផ្លាកលេខ​សម្គាល់​យានជំនិះ» ត្រូវ​បាន​ធ្វើការ​ប្រជុំជា​លក្ខណៈ​ផ្លូវការ​ជាមួយ​ក្រសួង​អង្គភាព​ពាក់ព័ន្ធ​ចំនួន ៨លើក​រួចមក​ហើយ៕

អត្ថបទ៖ សំភី

អត្ថបទពេញនិយម