Man City ឡើងកំពូល​តារាង​ជំនួស Liverpool វិញ ក្រោយឈ្នះ Man Utd ផុយៗ

  • 2019-04-25 01:51:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Manchester City បាន​វ៉ា​ពិន្ទុក្រុមហង្ស​ក្រហម​ Liverpool ហក់​ឡើង​ឈរ​កំពូល​តារាង​ English Premier League ជាថ្មី ក្រោយ​យកឈ្នះ​ក្រុមម្ចាស់ផ្ទះ Manchester United ២-០ ក្នុង​សប្ដាហ៍​ទី៣៥ កាលពីយប់មិញនេះ (វីដេអូហាយឡាយ នៅ​ផ្នែក​ខាងក្រោម​នៃអត្ថបទ)។

កីឡាករ​ក្រុម Man City អបអរ​ក្រោយ​ចប់​ការប្រកួត (រូបភាពផ្ដល់សិទ្ធិដោយ Reuters)
២គ្រាប់​របស់​ក្រុម​លោក Pep Guardiola រកបាន​ដោយ​ការ​ស៊ុត​របស់​កីឡាករ​ព័រទុយហ្គាល់ Bernardo Silva (នាទី ៥៤) និង​ Leroy Sane (នាទី ៦៦)។

លទ្ធផល​នេះ ធ្វើ​ឲ្យ Man City មាន ៨៩ពិន្ទុ ក្នុង ៣៥ប្រកួត លើស​ក្រុម​លេខ២ Liverpool ១ពិន្ទុ។ ចំណែក Man Utd នៅ​តែ​ឈរ​លេខ ៦ ដោយ​មាន ៦៤ពិន្ទុ ក្នុង ៣៥ប្រកួត ចាញ់​ក្រុម​លេខ ៥ Arsenal ២ពិន្ទុ និងចាញ់​ក្រុម​លេខ៤ Chelsea ចំនួន ៣ពិន្ទុ។

សូមទស្សនា​វីដេអូហាយឡាយខាងក្រោមនេះ៖

អត្ថបទ៖ សុខ សុវត្ថិ

;