វៀតណាមឡើងកម្ដៅក្ដៅ​បំផុត មិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ

  • 2019-04-25 03:37:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


វៀតណាម​ បាន​ទទួល​រង​ឥទ្ធិពល​រលក​កម្ដៅ​ខ្លាំង​បំផុត​ ដែល​មិន​ធ្លាប់​មាន​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ខ្លួន ខណៈ​ប្រទេស​ជា​ច្រើន​កំពុង​រង​ផល​ប៉ះពាល់​ពី El Nino។

យោង​តាម Washington Post ឲ្យ​ដឹង​ថា ​នៅ​សង្កាត់ Huong Khe នៃ​ខេត្ត Ha Tinh ដែល​ស្ថិត​នៅ​ចម្ងាយ ១៥០​គីឡូម៉ែត្រ​ភាគ​ខាង​ត្បូង​ទីក្រុង​ហាណូយ បាន​ទទួល​រង​កម្ដៅ​ខ្លាំង​រហូត​ដល់ ៤៣,៤​អង្សាសេ ខ្ពស់​បំផុត​មិន​ធ្លាប់​មាន ខណៈជា​រៀងរាល់​ឆ្នាំ​ ក្នុង​អំឡុង​ខែ​នេះ សីតុណ្ហភាព​មាន​ត្រឹម​ជាង ៣០​អង្សា​ប៉ុណ្ណោះ។

ចំណែក​ឯ​ផ្នែក​ផ្សេង​ទៀត​នៃ​ប្រទេស​ដូចជា​ខេត្ត​ដាណាង សីតុណ្ហភាព​ឡើ​ងដល់ ៣៧​អង្សា ខណៈ​ទីក្រុង​ហូជីមិញ​ត្រឹម ៣៥អង្សា។ លើស​ពី​នេះ​ទៀត នៅ​តំបន់​ជា​ច្រើន​នៃ​ប្រទេស​វៀតណាម មាន​សីតុណ្ហភាព​ដល់​ជាង ៣០​អង្សា​ទៅ​ហើយ​ត្រឹម​ម៉ោង ៦​ព្រឹក ដែល​បង្ក​ការលំបាក​ដល់​ការ​ដកដង្ហើម។

យ៉ាង​ណា​មិញ មិន​មែន​មាន​តែ​ប្រទេស​វៀតណាម​ប៉ុណ្ណោះ​ទេ​ដែល​ឡើង​កម្ដៅ​ខុស​ប្លែក​ពី​ធម្ម​តា​នៅ​ក្នុង​ឆ្នាំ​នេះ ដោយ​ប្រទេស​ជា​ច្រើន​នៅ​ឥណ្ឌូ​ចិន​ក៏​ទទួល​រង​ឥទ្ធិពល​កម្ដៅ​ដូច​គ្នា ខណៈ​ដែល​អ្នក​វិទ្យាសាស្ត្រ​ព្រមាន​ថា​កម្ដៅ​អាច​នឹង​កើនឡើង​ថែម​ទៀត៕

ប្រភព៖ Sabay News ប្រែ​សម្រួល៖ រ័ត្ន

អត្ថបទថ្មី
;