រដ្ឋមន្ត្រី​ព័ត៌មាន៖ សារព័ត៌មាន​បីប្រភេទ​ប៉ុណ្ណោះ​ដែលមាន​ច្បាប់​ការពារ ខណៈ​ហ្វេសប៊ុក និង​វិប​សាយ...

  • 2019-04-25 06:43:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន បានថ្លែង​បញ្ជាក់​នៅក្នុង​កិច្ចប្រជុំ​ជាមួយនឹង​ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ និងផ្តល់​យោបល់ នាព្រឹក​ថ្ងៃទី២៥ ខែ​មេសា ឆ្នាំ​២០១៩​ថា ស្ថាប័ន​ព័ត៌មាន​ដែលមាន​ច្បាប់​ការពារ គឺមានតែ​ប្រភេទ​សារព័ត៌មាន​តាម​ទូរទស្សន៍ សារព័ត៌មាន​តាម​វិទ្យុ និង​សារព័ត៌មាន​កាសែត។

លោក​បាន​សង្កត់ធ្ងន់​ថា ចំពោះ​ការផ្សាយ​នៅតាម​ហ្វេសប៊ុក​មិនមែន​ជា​ការផ្សាយ​ព័ត៌មាន​នោះទេ ប៉ុន្តែ​បើ​សារព័ត៌មាន Online មាន​ច្បាប់ គឺនឹង​ត្រូវ​អនុវត្ត​តាមច្បាប់​របប​សារព័ត៌មាន​ជា​ធរមាន ហើយក៏​ជាមូលដ្ឋាន​ដើម្បី​តតាំង​ទៅតាម​ផ្លូវច្បាប់។

នៅក្នុង​កិច្ចប្រជុំ​ជាមួយ​នឹង​ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់​យោបល់ លោក ពេជ្រ ស្រស់ បាន​សួរដេញដោល​ជាមួយនឹង​លោក ខៀវ កាញារីទ្ធ អំពី​ការផ្សាយ​គ្រឿងស្រវឹង (ស្រាបៀរ)។ ជាការ​កត់សម្គាល់ នៅក្នុង​កិច្ចប្រជុំនេះ លោក ពេជ្រ ស្រស់ ប្រធាន​គណបក្ស​យុវជន​កម្ពុជា បានដើរ​ចេញពី​អង្គប្រជុំ​ដោយ​មិនបាន​បញ្ជាក់​ហេតុផល​ច្បាស់លាស់៕

អត្ថបទ៖ សោភា

អត្ថបទថ្មី
;