បុរសខ្មែរលេចមុខលើ Channel ល្បី បង្រៀនពាក្យពិសេសមួយដល់ជនបរទេស (វីដេអូ)

  • 2019-04-25 09:10:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​កាល​ពី​ថ្មីៗ​កន្លង​ទៅ​នេះ​ Channel YouTube ល្បី​មួយ​ឈ្មោះ​ថា​ "Cut” បាន​បញ្ចេញ​វីដេអូ​មួយ ដែល​​​ជា​វីដេអូ​បង្ហាញ​អំពី​ការ​ទាយ​ភាសា។

ក្នុង​វីដេអូ​​កម្សាន្ត​​នេះ គឺ​​មាន​ការ​ចាប់​ផ្ដើម​ដោយ​បិទ​ភ្នែក​បេក្ខភាព​ដែល​ចូល​រួម រួច​ឲ្យ​ជនជាតិ​ដើម​នៃ​ភាសា​នីមួយៗ​​ និយាយ​ភាសា​របស់​ខ្លួន បន្ទាប់​មក​ឲ្យ​បេក្ខភាព​ធ្វើ​ការ​ទស្សន៍ទាយ​ថា​ជា​ភាសា​អ្វី។ ក្នុង​វីដេអូ​រយៈពេល ១៤ នាទី​នេះ ចាប់​អារម្មណ៍​ថា​មាន​វត្តមាន​បុរស​ខ្មែរ​ម្នាក់ ដើរ​តួ​ជា​ជនជាតិ​ដើម​នៃ​ភាសា​ខ្មែរ។

​បុរស​ខ្មែរ​ដែល​លេច​មុខ​នៅ​ក្នុង​វីដេអូ​នេះ​មិន​បាន​ត្រូវ​បង្ហាញ​អត្តសញ្ញាណ​នោះ​ទេ ដោយ​រូប​គេ​បាន​​ធ្វើ​ឲ្យ​បេក្ខភាព​ចូល​រួម​ស្រឡាំងកាំង​ ពេល​បង្ហើរ​ភាសា​ខ្មែរ​បាន​ប៉ុន្មាន​ឃ្លា។ មិន​មាន​បេក្ខភាព​ណា​អាច​ទាយ​ត្រូវ​ថា ឃ្លា​ដែល​គេ​បាន​ឮ​គឺ​​ជា​ភាសា​ខ្មែរ​នោះ​ទេ។

លើស​ពី​នេះ​​ទៀត​នោះ​បុរស​ខ្មែរ​​រូប​នេះ បាន​បង្រៀន​ពាក្យ​ខ្មែរ​ពិសេស​មួយ​ (ចុ*) ដែល​​អាច​ប្រើ​ក្នុង​កាលៈទេសៈ​ពីរ និង​មាន​អត្ថន័យ​ផ្សេង​គ្នា។ ចង់​ដឹង​លម្អិត​ទស្សនា​វីដេអូ​ដែល​ចាប់​ផ្ដើម​​ពី​នាទី​ទី ១២ នាទី និង ២០ វិនាទី ៖​​​​​​​​​

ចុចអាន៖មាន​​ឱកាស​នោម​តែ ៣ ដង​គត់ ពេល​ទស្សនា​ Avengers: Endgame

ប្រភព៖ YouTube ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី
;