ដាន​ជើង​មនុស្សអាយុជាង​១៥ ០០០​ឆ្នាំ រក​ឃើញ​នៅ​ប្រ​ទេស​ឈីលី​

  • 2019-04-27 02:34:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ដាន​ជើង​មនុស្ស​មាន​អាយុ​១៥ ៦០០​ឆ្នាំ​មុន​ត្រូវបាន​ក្រុម​អ្នកស្រាវ​ជ្រាវ​រក​ឃើញ​នៅ​ប្រ​ទេស​ឈីលី។ ដាន​ជើង​នេះ​ត្រូវបាន​រក​ឃើញ​ដោយ​និស្សិត​សាកល​វិទ្យាល័យ Austral of Chile កាលពី​ឆ្នាំ​២០១០​។​ ជា​ច្រើន​ឆ្នាំ​ក្រោយ​មក​ក្រុម​អ្នក​វិទ្យា​សាស្រ្ត​បាន​សន្និដ្ឋាន​ថា​ជា​ដាន​ជើង​របស់​សត្វ​ ហើយ​ក៏បាន​រក​ឃើញ​ភូស៊ីល​សត្វ​នៅ​ក្បែរ​នោះ​ផង​ដែរ។

ប៉ុន្តែ​ចុង​ក្រោយ​ការ​សិក្សា​បាន​កំណត់ថា​នោះ​ជា​ដាន​ជើង​របស់​មនុស្ស​ដែល​មានវត្ត​មាន​ចាស់ជាង​១២ ០០០​ ឆ្នាំ​នៅ​អាមេរិក​ខាង​ត្បូង។

អ្នកស្រាវ​ជ្រាវ​ម្នាក់​លើក​ឡើងថា​ថា៖ «បន្តិច​ម្ដងៗនៅ​អាមេរិក​ខាង​ត្បូង​​យើង​បានរក​ឃើញ​ភស្តុតាង​បង្ហាញ​ពី​វត្ត​មាន​មនុស្ស​ចំណាស់​បំផុត​រស់នៅ​លើ​ទឹក​ដីនេះ»៕

ប្រភព៖ Channelnewsasia ប្រែ​សម្រួល៖ ទូច សុខា

អត្ថបទថ្មី
;