Ronaldo រកបាន​គ្រាប់​ទី ៦០០​ នៅ​ក្លឹប​អាជីព បានមុន Messi

  • 2019-04-28 03:15:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Cristiano Ronaldo បាន​ស៊ុត​បញ្ចូល​ទី​១គ្រាប់ ក្នុងជំនួប​ដែល​បញ្ចប់​ទៅ​ដោយ​លទ្ធផល​ ១-១ រវាង Inter Milan និង Juventus នៅ Serie A កាលពីយប់មិញនេះ។

១គ្រាប់​នេះ ជា​គ្រាប់​បាល់​ទី ៦០០របស់ Ronaldo ក្នុង​ក្លឹប​​អាជីព (មិនគិត​ជម្រើសជាតិ) ខណៈគូប្រជែង Lionel Messi រកបាន ៥៩៧គ្រាប់។ ១គ្រាប់​នេះ ក៏ជា​គ្រាប់​បាល់ទី ២០ របស់​កីឡាករ​វ័យ ៣៤ឆ្នាំនេះ​ នៅ Italy Serie A រដូវកាលនេះ​ផងដែរ។ ៩រដូវកាល​ចុងក្រោយ​នៅ​ La Liga ក៏​ Ronaldo តែង​តែ​រក​បាន​លើស​ពី ២០គ្រាប់ផងដែរ។

Ronaldo អបអរក្រោយស៊ុតបញ្ចូលទី (រូបភាព​ផ្ដល់សិទ្ធិដោយ Reuters)
៦០០គ្រាប់​របស់​កីឡាករ​ព័រទុយហ្គាល់ វ័យ ៣៤ឆ្នាំរូបនេះ រកបាន​នៅ​ក្លឹប **Sporting CP ៥គ្រាប់, Manchester United ១១៨គ្រាប់, Real Madrid ៤៥០គ្រាប់ និង​នៅ Juventus ២៧គ្រាប់។**

សូមបញ្ជាក់ថា Juventus បានក្លាយ​ជាជើងឯក​ Serie A តាំងពីសប្ដាហ៍​មុន​មក​ម្ល៉េះ។ ៤ប្រកួត​ដែល​នៅ​សល់​របស់​ក្រុមនេះ គឺ​ត្រូវ​ប៉ះ Torino, Roma, Atalanta និង Sampdoria៕

មិត្តរួមក្រុម Juventus អបអរ​ពេល Ronaldo ស៊ុត​ចូល (រូបភាពផ្ដល់សិទ្ធិដោយ Reuters)

សូមទស្សនា​វីដេអូហាយឡាយ​នៃការប្រកួត​រវាង Inter Milan និង Juventus ខាងក្រោមនេះ៖

ចុចអាន៖ Messi ក្លាយជា​កីឡាករ​ទី១ ដែលឈ្នះ​ជើងឯក La Liga ១០សម័យ ជាមួយ Barca

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;