កម្ពុជា ចុះ MoU នាំអង្ករ ៤០ម៉ឺន​តោន ទៅ​ប្រទេស​ចិន

  • 2019-04-29 02:08:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដើម្បី​ជំរុញការនាំចេញ​អង្ករ​កម្ពុជា ទៅកាន់​ទីផ្សារ​អន្តរជាតិ ស្របតាម​គោលនយោបាយ​ស្រូវអង្ករ​ជាតិ ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា និង​ក្រុមហ៊ុន​សាជីវកម្ម​កូហ្វកូ (COFCO) របស់​ចិន បានចុះ​អនុស្សារណៈ​នៃការ​យោគយល់​គ្នា ស្តីពី​កិច្ចសហប្រតិបត្តិការ​នាំអង្ករ​កម្ពុជា​ចំនួន ៤០ម៉ឺន​តោន ចូលទៅ​កាន់ទីផ្សារ​ប្រទេស​ចិន។

ពិធី​ចុះអនុស្សារណៈ​នេះ ត្រូវបាន​ធ្វើឡើង​កាលពីព្រឹក​ថ្ងៃទី​២៨ ខែ​មេសា ឆ្នាំ​២០១៩ រវាង​លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម និង​លោក លូ ជុន ប្រធាន​ក្រុមហ៊ុន​សាជីវកម្ម COFCO ដោយមាន​ការអញ្ជើញ​ចូលរួម​ជាអធិបតី​ពី​សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រ​កម្ពុជា និង​លោក លី ខឺឈាង នាយករដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋប្រជាមានិត​ចិន។

រូបថត៖ ហ្វេសប៊ុកសម្តេច ហ៊ុន សែន

គួររំលឹកដែរ​ថា កាលពីថ្ងៃទី​១២ ខែ​មេសា ឆ្នាំ​២០១៩ កន្លងទៅ​នេះ ក្រសួង​ពាណិជ្ជកម្ម តាមរយៈ​ក្រុមហ៊ុន ហ្គ្រីន ត្រេដ ដែលជា​សេនាធិការ បានពិភាក្សា​ជាមួយ​ក្រុមហ៊ុន​សាជីវកម្ម COFCO លើការរៀបចំ​អនុស្សារណៈ​នៃការ​យោគយល់​គ្នា (MoU) សម្រាប់​ពាណិជ្ជកម្ម​អង្ករ​កម្ពុជា ដែលត្រូវ​នាំចូល​ទៅកាន់​ទីផ្សារ​ប្រទេស​ចិន។ ជាលទ្ធផល​ភាគី​ទាំងពីរ បាន​ព្រមព្រៀង​គ្នា​លើ​ចំណុច​សំខាន់ៗ ដូច​ខាងក្រោម៖

-ពាណិជ្ជកម្ម​អង្ករ៖ ភាគីចិន យល់ព្រម​ទិញ​អង្ករផ្កាម្លិះ អង្ករ​ក្រអូប អង្ករស និង​ចុងអង្ករ របស់​ប្រទេស​កម្ពុជា ក្នុង​បរិមាណ ៤០ម៉ឺន​តោន ចាប់ពីខែ​សីហា ឆ្នាំ​២០១៩ រហូតដល់​ចុងខែ​ធ្នូ ឆ្នាំ​២០២០។

-យន្តការ​អនុវត្ត៖ អនុស្សារណៈ​នេះ​នឹងចូល​ជាធរមាន​ភ្លាម បន្ទាប់ពី​គូភាគី​ទាំងពីរ អនុវត្ត​បញ្ចប់ដោយ​ជោគជ័យ​នូវអនុស្សារណៈដំបូង ដែលបាន​ចុះ​ហត្ថលេខា កាលពី​ថ្ងៃទី១១ ខែ​មករា ឆ្នាំ២០១៨ ស្តីពីការនាំ​ចូលអង្ករ​ចំនួន ៣០ម៉ឺន​តោន។

-យន្តការ​ត្រួតពិនិត្យធុរកិច្ច៖ គូ​ភាគី នឹងបង្កើត​យន្តការត្រួតពិនិត្យ​ធុរកិច្ចរួម ដើម្បី​តាមដាន​ការអនុវត្ត​អនុស្សារណៈ​រៀងរាល់​ត្រីមាស ដើម្បី​ដោះស្រាយ​បញ្ហាប្រឈម​នានា ដែល​កើតឡើង​ជាយថាហេតុ​ អំឡុងពេល​អនុវត្ត​អនុស្សារណៈ​នៃការ​យោគយល់គ្នា​នេះ៕

អត្ថបទ៖ សំភី

អត្ថបទពេញនិយម
;