កម្ពុជា-Huawei ចុះកិច្ច​ព្រមព្រៀង​លើការ​ប្រើប្រាស់​ 5G មុនគេ​ក្នុងតំបន់​អាស៊ាន

  • 2019-04-29 02:44:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 236

ចន្លោះមិនឃើញ

លោក សុខ ពុទ្ធិវុធ រដ្ឋលេខាធិការ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ និងជា​ប្រធាន​ក្រុមប្រឹក្សាភិបាល ទូរគមនាគមន៍​កម្ពុជា បាន​ចុះហត្ថលេខា​លើ​អនុស្សារណៈ​យោគយល់គ្នា​រវាង​ទូរគមនាគមន៍​កម្ពុជា (ទ.ក.) និង​ក្រុមហ៊ុន Huawei Technologies (Cambodia) Co.Ltd ស្តីពី​ភាពជាដៃគូ​ក្នុងការ​អភិវឌ្ឍ និងការ​ដាក់ឱ្យប្រើប្រាស់​មុនគេ​រួមគ្នា​នូវបច្ចេកវិទ្យា​ទូរគមនាគមន៍​ជំនាន់ទី៥ (5G)។ ពិធីនេះ ធ្វើឡើង​ក្រោម​អធិបតីភាព​សម្តេច ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា និង​លោក Li Jinge អនុ​ប្រធាន​ក្រុមហ៊ុន Huawei កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ​២០១៩ នៅក្រុងប៉េកាំង ប្រទេសចិន។

រូបថត៖ ហ្វេសប៊ុក សម្តេច ហ៊ុន សែន

ក្នុងកិច្ច​សហប្រតិបត្តិការ​នេះ ប្រទេស​កម្ពុជា​នឹងក្លាយ​ជាអ្នក​ត្រួសត្រាយ​ផ្លូវ និង​ប្រើប្រាស់​បច្ចេកវិទ្យានេះ​មុនគេ​នៅក្នុង​តំបន់​អាស៊ាន។ ដើម្បី​អនុវត្ត​តាមយុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាលទី៤ របស់​រាជរដ្ឋាភិបាល ក្រសួង​ប្រៃសណីយ៍​ និងទូរគមនាគមន៍​បានតម្រង់​ទិសឱ្យទូរគមនាគមន៍​កម្ពុជា ដែលជា​ក្រុមហ៊ុន​រដ្ឋ ឱ្យមាន​សមត្ថភាព​ខ្ពស់លើ​ការងារ​ដឹកនាំ និង​គ្រប់គ្រង​ទៅលើ​វិស័យ​ទូរគមនាគមន៍ និង​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន ក្នុងការ​ត្រៀមខ្លួន​សម្រាប់​សេដ្ឋកិច្ច​ឌីជីថល និង​បដិវត្ដន៍​ឧស្សាហកម្ម​ជំនាន់ទី​៤.០។

សម្ដេចតេជោ​នាយករដ្ឋមន្ត្រី បានមាន​ប្រសាសន៍ថា ការអភិវឌ្ឍ​អ៊ីនធឺណិត​ល្បឿនលឿន​ ពិតជាមាន​សារ:សំខាន់​ហើយ​សម្តេច​ចង់ឃើញ​អ៊ីនធឺណិត​ល្បឿនលឿន គ្របដណ្តប់​ទៅដល់​ជនបទ។ កម្ពុជា​ត្រូវការ​នូវបច្ចេកវិទ្យា​ថ្មីៗ ទំនើបៗ​សម្រាប់​អភិវឌ្ឍវិស័យ​នេះ។

ចំណែក​លោកអនុប្រធាន​ក្រុមហ៊ុន Huawei បាន​ជម្រាបជូន​សម្តេច ហ៊ុន សែន ថា ប្រទេសកម្ពុជា​ជាប្រទេសទីមួយ​នៅក្នុង​តំបន់​អាស៊ាន​ដែលបានចុះហត្ថលេខា​លើកិច្ចព្រមព្រៀង​អភិវឌ្ឍទៅលើ​បច្ចេកវិទ្យាថ្មី 5G ជាមួយ​ក្រុមហ៊ុន ហើយលោក​សូម​គាំទ្រ និងប្តេជ្ញា​ចិត្តរួមគ្នា​ក្នុងសម្រេច​នូវសមិទ្ធផល​នានា សំដៅ​ចូលរួម​សម្រេចនូវ​ទស្សនវិស័យ​នៃរាជរដ្ឋាភិបាល​កម្ពុជា៕

អត្ថបទ៖ សំភី

អត្ថបទពេញនិយម
;