តួ Star Lord ព្រហើន​ខ្លាំង ហ៊ាន​បញ្ចេញ​វីដេអូ​​ក្រោយ​ឆាក​នៃ​​រឿង​ Avengers

  • 2019-04-29 08:27:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


តារា​សម្ដែង​ Chris Pratt ដែល​​ដើរ​តួ​ជា​តួអង្គ​ Star Lord/Peter Quill ក្នុង​សែស្រឡាយ​ភាពយន្ត​របស់​ Marvel Cinematic Universe នោះ បាន​​បញ្ចេញ​វីដេអូ​​ខ្លី​មួយ​បង្ហាញ​ពី​ឈុត​ក្រោយ​ឆាក​នៃ​ការ​ថត​ខ្សែ​ភាពយន្ត​ Avengers។

​​Chris Pratt បាន​ឲ្យ​ដឹង​ថា​ការ​ថត​វីដេអូ​បែប​នេះ​គឺ​ជា​ទង្វើ​ល្មើស​ច្បាប់​មួយ ដោយ​សារ​​ក្រុម​ការងារ​ទាំង​អស់​ត្រូវ​បាន​ហាម​ឃាត់​មិន​ឲ្យ​ថត​វីដេអូ​​អំពី​ឈុត​ឆាក​នេះ​ឡើយ។

នៅ​លើ​ទំព័រ​របស់​ខ្លួន តារា​សម្ដែង​វ័យ ៣៩ ឆ្នាំ​រូប​នេះ​បាន​សរសេរ​បែប​នេះ​ថា ៖ "ខ្ញុំ​នៅ​ចាំ​បាន​ ថា​ខ្ញុំ​បាន​អារម្មណ៍​រំភើប​ខ្លាំង​ក្នុង​ឱកាស​នេះ ក្នុង​ឈុត​ឆាក​​​​​​សម្ដែង​ភាពយន្ត Avengers។ មិន​មាន​នរណា​ម្នាក់​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ថត​វីដេអូ​អំពី​ឈុត​ឆាក​នេះ​​ដោយ​ទូរសព្ទ​របស់​ពួក​គេ​នោះ​ឡើយ។ ខ្ញុំ​​មិន​ខ្វល់​ថា។ គ្មាន​ច្បាប់​ណា​អាច​ហាម​ខ្ញុំ​ មិន​ឲ្យ​​ចាប់​យក​ឱកាស​ដ៏​កម្រ​មាន​នេះ ដើម្បី​ថត​​វីដេអូ​​ក្រុម​តារា​កំពុង​ប្រមូល​ផ្ដុំ​គ្នា​នោះ​ទេ។ វា​ជា​ក្រុម​មួយ​ដែល​ទំនង​ជា​នឹង​មិន​អាច​ស្ថិត​នៅ​​ក្នុង​បន្ទប់​តែ​មួយ​ ជា​មួយ​គ្នា​ម្ដង​ទៀត​បាន​នោះ​ទេ។ ពួក​យើង​ពិត​ជា​មាន​សំណាង​ណាស់”។

​គ្រាន់​តែ​វីដេអូ​នេះ​បង្ហោះ​ចេញ​ភ្លាម ទទួល​បាន​ការ​ចុច​ Like និង Share ជា​ច្រើន​ពាន់​ដង​ ពី​សំណាក់​អ្នក​គាំទ្រ​ដ៏​ស្ម័គ្រ​ស្មោះ​នៃ​​សែស្រឡាយ​ខ្សែ​ភាព​យន្ត​ MCU៕

ប្រភព៖ facebook ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី
;