ព្រះចៅ​អធិរាជ​ជប៉ុន Akihito ​ដាក់​រាជ្យ នៅ​ថ្ងៃទី​៣០ ខែ​មេសា​នេះ

  • 2019-04-30 03:54:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ព្រះចៅ​អធិរាជ​ជប៉ុន Akihito ព្រះជន្ម​ ៨៥​ព្រះវស្សា បាន​ដាក់រាជ្យ​នៅ​ថ្ងៃ​ទី៣០ ខែ​មេសា ឆ្នាំ​២០១៩​នេះ បន្ទាប់ពី​គ្រងរាជ្យ​ប្រមាណ ៣​ទសវត្សរ៍​មក។ បុត្រា​របស់​ព្រះអង្គ គឺ​ព្រះ​អង្គម្ចាស់ Naruhito ជាអ្នក​ឡើង​ស្នងរាជ្យ​បន្ត នៅថ្ងៃ​ទី១ ខែ​ឧសភា​ស្អែកនេះ។

ទូរទស្សន៍​ក្នុងស្រុក​ជប៉ុន នៅព្រឹក​នេះ បាន​បង្ហាញ​ពីព្រះចៅ Akihito ដើរចូលក្នុង​វិហារ​មួយ ដើម្បី​បញ្ជាក់ពី​ការ​ដាក់រាជ្យ​នេះ ទៅកាន់​ព្រះ Shinto។

រូបថត៖ ផ្តល់សិទ្ធិដោយ Reuters
​ព្រះអង្គ​គឺជា​ស្តេច​ដំបូងគេ​របស់​ជប៉ុន ដែល​បាន​ដាក់រាជ្យ​ក្នុងរយៈពេល ២០០​ឆ្នាំ​មកនេះ។ ការ​ដាក់​រាជ្យ​ចុងក្រោយ​របស់​អធិរាជ​ជប៉ុន គឺ​ក្នុងឆ្នាំ​១៨១៧។
រូបថត៖ ផ្តល់សិទ្ធិដោយ Reuters

សូម​រំលឹក​ថា ​ព្រះចៅអធិរាជ Akihito បាន​ប្រកាស​អំពី​បំណង​នៃការ​ដាក់រាជ្យនេះ កាលពី​ខែកក្កដា ឆ្នាំ​២០១៦ ដោយសារតែ​បញ្ហា​ព្រះរាជ​សុខភាព និង​ព្រះជន្ម កាន់តែ​ចាស់​វស្សា។ សភា​ជប៉ុន កាលពីខែ​មិថុនា ឆ្នាំ​២០១៧ បាន​អនុម័ត​ច្បាប់​សម្រាប់​ត្រួសត្រាយផ្លូវដល់​ព្រះអង្គ​ដើម្បី​ដាក់រាជ្យ៕

ព្រះ​អង្គម្ចាស់ Naruhito (រូបថត៖ ផ្តល់សិទ្ធិដោយ Reuters)

ប្រភព៖ Aljazeera ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;