John Cena ក្លាយ​ជា​តួ​អង្គ​ថ្មី ក្នុង​រឿង​ Fast & Furious 9 ជំនួស The Rock

  • 2019-04-30 04:29:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ខ្សែ​ភាពយន្ត​ Fast & Furious វគ្គ​ថ្មី​ដែល​ចេញ​ផ្សាយ​នៅ​ឆ្នាំ​ក្រោយ​នេះ នឹង​មាន​ការ​បង្ហាញ​មុខ​តួ​អង្គ​ថ្មី​ ​នោះ​គឺ​ John Cena ដែល​ជា​តារា​កីឡាកាស​ WWE ដ៏​ល្បី​ឈ្មោះ​មួយ​រូប។ ដំណឹង​មួយ​នេះ​ត្រូវ​បាន​បង្ហើប​​ឲ្យ​ដឹង​ពី Vin Diesel ផ្ទាល់​តែ​ម្ដង។

ការ​បង្ហើប​ពី​តួ​អង្គ​ថ្មី គឺ​មុន​ប៉ុន្មាន​ខែ​នៃ​ការ​ចាក់​បញ្ចាំង​ខ្សែ​ភាពយន្ត​ “Hobbs & Shaw” ដែល​ជា​​ភាពយន្ត​សែស្រឡាយ​ដំបូង​របស់​ Fast & Furious ដើរ​តួ​ដោយ​ The Rock និង Jason Statham។ គួរ​ដឹង​ថា​រវាង​ Vin Diesel និង The Rock គឺ​កើត​មាន​ពាក្យ​ចចាមអារ៉ាម​ថា​​ពួក​គេ​ទាំង​ពីរ​មាន​ជម្លោះ​នឹង​គ្នា។ ហើយ​តាម​រយៈ​ការ​ប្រកាស​ពី​តួ​អង្គ​ថ្មី​នេះ ធ្វើ​ឲ្យ​គេ​ជឿជាក់​ថា​​ The Rock នឹង​មិន​បង្ហាញ​មុខ​ក្នុង​ Fast & Furious 9 នោះ​ឡើយ។

Fast & Furious 9 នឹង​ចាក់​បញ្ចាំង​នៅ​​ថ្ងៃ​ទី ២២ ខែ​ឧសភា ឆ្នាំ ២០២០ ដឹក​នាំ​ដោយ​អ្នក​ដឹក​នាំ​រឿង​ Justin Lin ដែល​ធ្លាប់​ដឹក​នាំ​ការ​ថត​រឿង​ Tokyo Drift, Fast & Furious, Fast Five និង​ Fast & Furious 6៕​​​​

ប្រភព៖ Foxnews | Motor1 ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី
;