ជប៉ុន ចាប់ផ្តើម​រជ្ជកាល​ថ្មី នៅថ្ងៃទី​១ ខែ​ឧសភា​នេះ

  • 2019-05-01 02:52:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អធិរាជថ្មី​របស់​ជប៉ុន Naruhito បាន​ឡើង​ស្នងរាជ្យ​ជាផ្លូវការ​ហើយ​នៅថ្ងៃទី​១ ខែ​ឧសភា ឆ្នាំ​២០១៩​នេះ ដែល​ជាការ​ចាប់ផ្តើម​នូវរជ្ជកាលថ្មី​របស់​ប្រទេស​នេះ ហៅថា «Reiwa»។ ការ​ឡើង​ស្នងរាជ្យ​នេះ បន្ទាប់ពី​ព្រះចៅ​អធិរាជ Akihito បាន​ដាក់រាជ្យ​ កាលពីថ្ងៃ​ទី៣០ ខែ​មេសា ឆ្នាំ​២០១៩ម្សិលមិញ​នេះ។

ចុចអាន​បន្ថែមព្រះចៅ​អធិរាជ​ជប៉ុន Akihito ​ដាក់​រាជ្យ នៅ​ថ្ងៃទី​៣០ ខែ​មេសា​នេះ

ក្នុងការឡើង​គ្រងរាជ្យ​នេះ ព្រះចៅ​អធិរាជ Naruhito ដែលមាន​ព្រះជន្ម ៥៩​ព្រះវស្សា បាន​ទទួលនូវ​ដាវ និង​គ្រឿងអលង្កា ព្រមទាំង​ត្រា និង​តែមសម្គាល់​អធិរាជ​ថ្មី​ជាដើម។

រូបថត៖ Reuters
យ៉ាងណា​ក៏ដោយ ក្រោម​រដ្ឋធម្មនុញ្ញ​របស់​ជប៉ុន ព្រះចៅ​អធិរាជ​ គ្រាន់តែ​ជា​និមិត្តរូប​របស់ជាតិ​ជប៉ុន​ប៉ុណ្ណោះ ពោលគឺ​ពុំមាន​អំណាច​នយោបាយ​ឡើយ។

បើតាមការចុះផ្សាយ​នៅ​លើ​ទំព័រហ្វេសប៊ុក​ស្ថានទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា ពាក្យ «Reiwa» មានន័យ​ថា វប្បធម៌​នឹង​ត្រូវបាន​រីក​លូតលាស់​ឡើង នៅពេល​ដែល​ដួងចិត្ត​របស់​ប្រជាជន​រួមគ្នា​ជាធ្លុង​មួយ​ប្រកប​ដោយ​សុខុដុម​រមនា។

លោក ហូរីណូអ៊ុជិ ហ៊ីដេហ៊ីសា ឯក​អគ្គរាជទូត​ជប៉ុន​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា បាន​បង្ហាញក្តី​សង្ឃឹមថា រជ្ជកាល Reiwa ប្រជាជន​ជប៉ុន និង​កម្ពុជា បន្ត​លើកស្ទួយ​មិត្តភាព និងការ​ផ្លាស់ប្តូរ​វប្បធម៌​ទៅវិញ​ទៅមក។

គួរ​ជម្រាប​ថា ព្រះចៅ​អធិរាជ Naruhito នឹង​ជួប​មេដឹកនាំ​បរទេស​ជាលើក​ដំបូង ក្រោយ​ឡើងស្នងរាជ្យ​នេះ ពោលគឺ​ព្រះអង្គ នឹង​ជួប​ជាមួយ​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ នាចុងខែ​ឧសភានេះ៕

ប្រភព៖ Aljazeera ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;