​Messi ​ក្លាយ​ជា​បុគ្គល​ទី ២ ​ទទួល​​មេដាយ​ពិសេស ​ដែល​បង្កើត​តាំង​ពី​ឆ្នាំ ១៩៨១

  • 2019-05-01 03:26:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​Lionel Messi ​ត្រូវ​បាន​រដ្ឋ​នៅ​តំបន់​កាតាឡាន់ ​សម្រេច​​ប្រកាស​ប្រគល់​ពាន​រង្វាន់​បុគ្គល​ដ៏​ពិសេស​មួយ​ដែល​មាន​ឈ្មោះ​ថា ​"'Creu de Sant Jordi' award”។

​មេដាយ​កិត្តិយស​នេះ ​មិន​ស្ថិត​ក្នុង​វិស័យ​បាល់​ទាត់​ទេ ​ប៉ុន្តែ​​ត្រូវ​បាន​រដ្ឋ​តំបន់​កាតាឡាន់​បង្កើត​ឡើង​តាំង​ពី​ឆ្នាំ ១៩៨១ ​សម្រាប់​ប្រគល់​ជូន​បុគ្គល​រូប​ណា ​ដែល​បាន​រួម​ចំណែក​ធ្វើការ​យ៉ាង​សស្រាក់​សស្រាំ​ជាមួយ​រដ្ឋ​ក្នុង​ការ​​ជួយ​ដល់​កុមារ​កំព្រា​ខ្វះ​ខាត​ជម្រក​ ឬ​កាយ​សម្បទា​មិន​គ្រប់​គ្រាន់​ជាពិសេស​ប្រជាជន​ដែល​រស់​នៅ​តំបន់​នោះ ​និង​ជា​ផ្នែក​មួយ​ជួយ​ផ្សព្វផ្សាយ​វប្បធម៌​ក្នុង​តំបន់​ឲ្យ​ពិភពលោក​បាន​ស្គាល់។

​អ្វី​ដែល​ជា​រឿង​នៅ​ពី​ក្រោយ​ការ​ឈ្នះ​មេដាយ​នេះ ដោយសារ Messi បាន​​​បង្កើត​អង្គការ​ផ្ដល់​ជំនួយ​ឥត​សំណង​មួយ​មាន​ឈ្មោះ​ថា “Leo Messi Foundation” បាន​ធ្វើ​ការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​អង្គការ UNICEF ​ក្នុង​កម្មវិធី​សប្បុរសធម៌​នានា​នៅ​ជុំវិញ​ពិភពលោក។

​សម្រាប់​ក្នុង​វិស័យ​បាល់​ទាត់ Messi ជា​កីឡាករ​ទី ១ ដែល​បាន​ឈ្នះ​ពាន​លីគ ១០ សម័យ​ជាមួយ​​​ក្រុម FC Barcelona ​​និង​រួម​ចំណែក​ជួយ​ឲ្យ​ក្រុម​ឈ្នះ​ពាន​លីគ​លើក​ទី ២៦ ។

​នេះ​ជា​លើក​ទី ១ សម្រាប់​ Messi ​ដែល​ទទួល​បាន​មេដាយ​កិត្តិយស​ដ៏​ខ្ពង់​ខ្ពស់​នេះ។ សម្រាប់​ក្នុង​នាម​ជា​អត្តពលិក(កីឡាករ) Messi ជា​បុគ្គល​ទី ២ ​បន្ទាប់​ពី​លោក Johan Cruyff ​ធ្លាប់​ទទួល​បាន​នៅ​ឆ្នាំ ២០០៦៕

Creu de Sant Jordi' award
កម្មវិធី Creu de Sant Jordi' award កាលពីឆ្នាំ ២០១៨
Messi លើកពាន La Liga ជាលើកទី១០ (រូបភាពផ្ដល់សិទ្ធិដោយ Reuters)
Barcelona អបអរ​ពាន La Liga លើកទី២៦ (រូបភាពផ្ដល់សិទ្ធិដោយ Reuters)

ប្រភព៖ FC Barcelona | Football Tribe ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី
;