Messi ស៊ុតគ្រាប់​ទី ៦០០ ជួយ​ឲ្យ Barca ស៊ី Liverpool ផុយៗ

  • 2019-05-02 01:08:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Barcelona បាន​យកឈ្នះ​ Liverpool ៣-០ ក្នុង​ជើងទី១ វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ UEFA Champions League នៅ​កីឡដ្ឋាន Camp Nou កាលពីយប់មិញ។

៣គ្រាប់​របស់​ក្រុម​ជើងឯក​អេស្ប៉ាញ រក​បាន​ដោយ Luis Suarez ១គ្រាប់ (នាទី ២៦) និង Lionel Messi ២គ្រាប់ (នាទី ៧៥ និង ៨២)។

សូមបញ្ជាក់ថា គ្រាប់បាល់ទី២ របស់ Messi គឺជា​គ្រាប់​បាល់ទី ៦០០ របស់​ខ្សែ​ប្រយុទ្ធ​​អាហ្សង់ទីនរូបនេះ ក្នុងអាជីព​រយៈពេល ១៤ឆ្នាំ នៅ​ក្លឹប Barcelona។ ជ័យជម្នះនេះ ក៏​ជា​បង្កើន​កំណត់ត្រា​ឈ្នះ​មិន​ចាញ់ក្នុងផ្ទះ​របស់ Barcelona នៅ Champions League ដល់ ៣២ប្រកួត​ជាប់​គ្នា​ផងដែរ (ឈ្នះ ២៩ ស្មើ៣)៕

សូមទស្សនាវីដេអួហាយឡាយ ខាងក្រោមនេះ៖

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;