ចាន់ រតនា និង Rudy Agustian មានរឿងប្រហាក់ប្រហែលគ្នាដែលអ្នកត្រូវដឹងមុនប៉ះគ្នានៅ ONE

  • 2019-05-02 01:31:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកគាំទ្រនៅកម្ពុជាកំពុងតាមដានយ៉ាងយកចិត្តទុកដាក់រាល់ព័ត៌មានតាមបណ្ដាញសង្គម ព័ត៌មានអនឡាញ ទូរទស្សន៍ និង កាសែតមុនការប្រកួតរវាងជើងខ្លាំង Rudy Agustian និងខ្ចីចាស់ ចាន់ រតនា លើសង្វៀន ONE: FOR HONOR របស់ ONE Championship នាថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៩ នៅរដ្ឋធានីហ្សាកាតា ប្រទេសឥណ្ឌូណេស៊ី ។ ទន្ទឹមគ្នានេះ ជើងខ្លាំងទាំងពីរមានចំណុចខ្លះប្រហាក់ប្រហែលគ្នាដែល ដែលអ្នកតាមដានមិនទាន់ដឹងដូចខាងក្រោម៖

ដ្បិតមិនដែលជួបគ្នាពីមុនមក ប៉ុន្តែ Rudy Agustian និង ចាន់ រតនា មានបទពិសោធន៍លើសង្វៀន ONE ប្រហាក់ប្រហែលគ្នា។ គូប្រកួតទាំងពីរនេះមានអាយុដំណាលគ្នាគឺ ៣៣ ឆ្នាំ។ Rudy មានឈ្មោះក្រៅថា «The Golden Boy» ជាតារាប្រចាំសង្វៀនកម្រិតពិភពលោកនេះពីឆ្នាំ ២០១៦ មក ដែលលើងវ៉ៃបាន ៦ ដងក្នុងនោះឈ្នះ ៥ ដង និង ចាញ់ ១ដង។ បរាជ័យរបស់ Rudy ក្រោយថ្វីដៃរបស់មិត្តរួមជាតិ Rengga Raphael Richard កាលចុងឆ្នាំ ២០១៦ និងជាប្រកួតលើកទី២របស់ខ្លួនលើសង្វៀនដដែលនេះ។ ក្នុងការប្រកួតចុងក្រោយវិញ Rudy បានយកឈ្នះកីឡាករកម្ពុជា ខុន ស៊ីចាន់ ត្រឹមតែទឹកទី១ ប៉ុណ្ណោះដោយប្រើក្បាច់បោកហើយកាច់ចូលឃ្លេ។

ចាន់ រតនា វាយ​កីឡាករ​ឥណ្ឌូណេស៊ី Abro Fernandes ក្នុង​ប្រកួត​ចុងក្រោយ​របស់​ខ្លួន (រូបភាព ONE Championship)

ងាកមកកាន់តារាប្រចាំព្រះរាជាណាចក្រកម្ពុជាវិញក៏មិនខុសគ្នាប៉ុន្មានដែរ ពោលគឺ​ធ្លាប់​ប្រឡូកលើរេញ ONE បានចំនួន ៧ ដង (បើគិតទាំង​វ៉ៃក្នុងស្រុកទៀតបាន ៨ដង) តាំងពីឆ្នាំ ២០១៤ មក ហើយគេជាតារាប្រចាំសង្វៀនអន្តរជាតិនេះដូចគ្នា។ ក្នុងការប្រកួត ៧ ដងលើសង្វៀន ONE Championship រតនា ឈ្នះចំនួន ៤ ដង និង ចាញ់ ៣ ដង។ ក្នុងការប្រកួតលើកចុងក្រោយ កីឡាករអាយុ ៣៣ ឆ្នាំតំណាងឲ្យកម្ពុជា វ៉ៃកីឡាករឥណ្ឌូណេស៊ី Abrou Fernandes ឲ្យចុះចាញ់ត្រឹមទឹកទី២ ប៉ុណ្ណោះ កាលខែធ្នូ ចុងឆ្នាំ២០១៨។ នេះវាដូចជាការឈ្នះ ប្ដូរគ្នា ព្រោះ រតនា ឈ្នះ កីឡាករឥណ្ឌូណេស៊ី ខណៈដែលគូប្រកួត Rudy ឈ្នះកីឡាករ ខុន ស៊ីចាន់ របស់កម្ពុជា។

Rudy ចាប់ឃ្លេ​កីឡាករ​កម្ពុជា ខុន ស៊ីចាន់ ក្នុងប្រកួត​ចុងក្រោយ​របស់​ខ្លួន (រូបភាព ONE Championship)

មុនពេលធ្វើដំណើរទៅប្រទេស ឥណ្ឌូណេស៊ីនាពេលថ្មីៗនេះដើម្បីត្រៀមការប្រកួត អ្នកលេងគុនចម្រុះដ៏លេចធ្លោនៅកម្ពុជាបានបង្ហើបអំពីជំហររឹងប៉ឹងថា៖ «ខ្ញុំបានមើលវីដេអូគេប្រកួតហើយ ។ ក្រៅពីកម្លាំងខ្លាំង ឬ ស៊ុហ្វ របស់គាត់ខ្លាំង ខ្ញុំមិនញញើតចំពោះបច្ចេកទេសរបស់គាត់ទេ ព្រោះខ្ញុំបានហ្វឹកហាត់ត្រៀមច្រើនខែមកហើយ។ ខ្ញុំបានហាត់ត្រៀមទប់ទល់គាត់យូរហើយ ព្រោះកាលហ្នឹងគេចាប់គូឲ្យវ៉ៃជាមួយគាត់ កាលប៉ុន្មានខែមុន ប៉ុន្តែត្រូវខកខានវិញ។ ឥឡូវទើបយើងគេដាក់ឲ្យជួបគ្នា ជាថ្មី ដូច្នេះ ការត្រៀមរបស់ខ្ញុំមិនផ្លាស់ប្ដូរទេ»។

ជាមួយគ្នានោះលោក Alan Mccune ដែលជាអ្នកជំនាញ MMA និងបង្ហាត់សិស្សតាំងពីឆ្នាំ ១៩៩៦ មកនោះបានវិភាគទស្សនៈផ្ទាល់ខ្លួនថា៖ «កន្លងទៅ Rudy មានក្បាច់ល្អដោយចូលកៀក ដែលប្រើកម្លាំងបោក ស៊ីចាន់ ផ្ដួលលើរេញហើយឃ្លេយកឈ្នះតែម្ដង។ ប៉ុន្តែ ចាន់ រតនា បម្លាស់ទីរហ័ស និងចេញក្បាច់គុនប្រើជំហរបានល្អជាង Rudy។ ក្នុងករណី Rudy ចាប់បោកបានច្បាស់ជាឆាប់អស់កម្លាំងមិនខាន ព្រោះ រតនា ក៏បញ្ចុះគីឡូខ្លះដែរ ដូចកាល ស៊ីចាន់ បញ្ចុះគីឡូរហូតដល់ ៦ គីឡូ មុនជួប Rudy អីចឹង»។ បែបណាក្ដីគ្រូបង្វឹកសញ្ជាតិស្កុតឡែនរូបនេះ ជឿជាក់លើ ចាន់ រតនា ថានឹងទទួលបានលទ្ធផលល្អ បន្ទាប់ពីបានហ្វឹកហាត់ខ្លាំងក្លាជាមួយគ្រូបង្វឹករបស់គេនៅក្លឹប «សិល្បៈ»។

នៅថ្ងៃជាមួយគ្នានោះដែរ កីឡាការិនីគុនខ្មែរ នៅ ស្រីពៅ ក៏ត្រូវតតាំងនឹង កីឡាការិនីម្ចាស់ផ្ទះ Priscilla Hertati Lumban Gaol ផងដែរនៅសង្វៀន ONE: FOR HONOR នាថ្ងៃទី ៣ ខែ ឧសភា នោះនៅរដ្ឋធានី ហ្សាកាតាប្រទេស ឥណ្ឌូណេស៊ី៕

អត្ថបទ៖ សុខ សុវត្ថិ

;