មន្រ្តី​ជាន់ខ្ពស់​ក្រសួង​ការពារ​ជាតិ ប្រាប់​នាយ​ទាហាន​កុំឱ្យ​មាន​ការ​ភ្ញាក់ផ្អើល រឿង​ទម្លាក់​សក្តិ

  • 2019-05-02 03:00:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រដ្ឋលេខាធិការ​ប្រចាំការ នៃ​ក្រសួង​ការពារ​ជាតិ  លោក​នាយឧត្តម​សេនីយ៍ នាង ផាត បាន​បញ្ជាក់ និង​បដិសេធ ចំពោះ​ពាក្យ​ចចាមអារាម​ដែល​ថា ក្រសួងការពារជាតិ​ មាន​គម្រោង​ទម្លាក់​សក្តិ ដែល​លោកថា ព័ត៌មាននេះ​មិនមែន​ជាការពិត​ទេ ហើយ​លោកស្នើសុំឱ្យ​នាយទាហាន​ទាំងអស់​កុំមានការ​ភ្ញាក់ផ្អើល​តាមការ​បកស្រាយ​ខុសគោល​បំណង​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ផែនការ​កែទម្រង់​កងយោពលខេមភូមិន្ទ រយៈពេល៥​ឆ្នាំ ២០១៥-២០១៩។ នេះបើតាមការបង្ហោះ​នៅលើទំព័រហ្វេសប៊ុក​របស់​អ្នកនាំពាក្យ​ក្រសួង​ការពារជាតិ។

ការ​ថ្លែងខាងលើនេះ ធ្វើឡើង​ក្នុង​កិច្ចប្រជុំមួយដើម្បីបូកសរុបលទ្ធផលការងារប្រចាំខែមេសា និងលើកទិសដៅការងារបន្តសម្រាប់ខែឧសភា ឆ្នាំ២០១៩ នៅ​ក្រសួងការពារជាតិ នាព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ​២០១៩។

លោក​នាយឧត្តម​សេនីយ៍ នាង ផាត ពន្យល់ថា ការកែ​ទម្រង់​ឋានន្តសក្តិ ក្នុង​កងយោធពលខេមភូមិន្ទ មាន​ផែនការ​យុទ្ធសាស្រ្ត​យូរអង្វែង ជា​ជំហានៗ ដើម្បី​កសាង​កងទ័ព​មួយមាន​គុណភាព និង ប្រសិទ្ធភាព​ដឹកនាំ បញ្ជា​ឱ្យ​សមស្រប​តាមការ​វិវឌ្ឍ​នៃ​សភាពការណ៍​ជាតិ និង​អន្តជាតិ។ «មិនមែន​កាត់ ឬទម្លាក់​សក្តិ ដូចការ​បកស្រាយ​ភាន់ច្រឡំ​នោះទេ»៕

រូបថត៖ ហ្វេសប៊ុកលោក​នាយឧត្តមសេនីយ៍ ឈុំ សុជាត

អត្ថបទ​ទាក់ទង៖

អត្ថបទ៖ សំភី

អត្ថបទថ្មី
;