ក្រុមហ៊ុន​ចិន​២ ចុះ MoU ដាក់បញ្ចូល​រមណីយដ្ឋាន ​និង​សណ្ឋាគារ​យក្ស​លំដាប់​ពិភពលោក ក្នុង​គម្រោង​តំបន់​តារា​សាគរ

  • 2019-05-03 02:48:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុមហ៊ុន ZhengHeng (Cambodia) Co., Ltd ដែលជា​ម្ចាស់​គម្រោង​រមណីយដ្ឋាន​លំហែកាយ​ឈូង​សមុទ្រ​វែង​តារា​សាគរ និង​ក្រុមហ៊ុន TRF VACATION CLUB បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ យោគយល់​គ្នា ដើម្បី​ប​ញ្ចូ​ល​រមណីយដ្ឋាន និង​សណ្ឋាគារ​យក្ស WYNDHAM Hotel ទៅក្នុង​គម្រោង​តំបន់​អភិវឌ្ឍ​ឈូង​សមុទ្រ​វែង​តារា​សាគរ ដែល​ស្ថិតនៅក្នុង​ខេត្តកោះកុង​។​ ​

អនុស្សរណៈ​យោគយល់​គ្នា​នេះ​បាន​ត្រូវ​ចុះហត្ថលេខា​ដោយ​លោក Deng Pi Bing​ ប្រធាន​ក្រុមហ៊ុន ZHENG HENG (Cambodia) Co. , Ltd. និង​លោក Cai Sheng Jia ប្រធាន​គ្រប់គ្រង​ទូទៅ​ក្រុមហ៊ុន TRF VACATION CLUB កាលពី​ថ្ងៃទី​១ ឩ​សភា ២០១៩​នៅ​ទីស្នាក់ការ​កណ្តាល​ក្រុមហ៊ុន ZhengHeng ។

សណ្ឋាគារ​យក្ស​លំដាប់​ពិភព​លោក WYNDHAM មាន​វត្ត​មាននៅ​ទីក្រុង​ New Jersey, និង​ទីក្រុង​មួយចំនួន​ទៀត​នៅ​សហរដ្ឋអាមេរិក។ បច្ចុប្បន្ន វា​បើក​ដំណើរការ ១៥ យីហោ នៅ​ក្នុង ៦៨​ប្រទេស​លើ​៦​ទ្វីប​ជាមួយនឹង​សណ្ឋាគារ​៧៤៤០​និង​មាន​ច្រើនជាង​៦៣៨,៣០០​បន្ទប់​ដែល​ធ្វើ​ឲ្យ​វា​ក្លាយទៅជា​សណ្ឋាគារ​ធំជាងគេ​បំផុត​និង​ប្លែក​ជាងគេ​បំផុត​។  ​

​ការិយាល័យ​នៃ WYNDHAM Hotel Group ត្រូវបាន​បង្កើតឡើង ក្នុង​ទីក្រុង​ធំៗ​និង ប្រទេស​សំខាន់ៗ ដែល​រាប់បញ្ចូល​ទាំង​ទីក្រុង​ឡុង​ដ៍​, ហុងកុង​, សាង​ហៃ​, ប៉េកាំង​, និង​សិង្ហ​បុរី និង ញូ​វ​ដេលី ជាមួយនឹង​បុគ្គលិក​ជាង ៦០០០​នាក់​។

​ ​វត្តមាន​រមណីយដ្ឋាន​និង​សណ្ឋាគារ​ WYNDHAM​ តំបន់​តារា​សាគរ​នឹង​ផ្តល់ជូន​នូវ​បទពិសោធន៍​បដិសណ្ឋារកិច្ច​លំដាប់ថ្នាក់​ពិភពលោក ដើម្បី​ទាក់ទាញ​អ្នកវិនិយោគ​ពាណិជ្ជករ​អ្នកស្រុក​និង​មនុស្ស​ចាស់ ដែល​ស្វែងរក​បរិយាកាស​ល្អ​សម្រាប់​ការរស់នៅ​ជាន់ខ្ពស់​។​

បន្ថែម​ពីលើ​ការផ្តល់ជូន​នូវ​ភាព​រីករាយ​នៃ​ការរស់នៅ​បែប ល្អ​ប្រណិត ខុសប្លែក​ពី​គេ រមណីយដ្ឋាន និង​សណ្ឋាគារ WYNDHAM នឹង​បង្កើត​នូវ​បទពិសោធន៍​ដ៏​មានតម្លៃ​អស្ចារ្យ នៃ​ការ​ស្នាក់នៅ ម្ហូបអាហារ សិល្បៈ ជីវិត​និង​អាជីវកម្ម​និង​នាំទៅរក​ការលើកកម្ពស់​នៃ​ការសរសើរ​និង​កេរ្តិ៍ឈ្មោះ​សម្រាប់​គម្រោង​។​

​គួរ​ជម្រាប​ថា​គម្រោង​រមណីយដ្ឋាន​វ​ប្ប​ធម៌​និង​ទេសចរណ៍​រមណីយដ្ឋាន​វប្បធម៌​Long Bay Dara Sakor ​គឺជា​គំរូ​អភិវឌ្ឍន៍​ថ្មី​មួយ​នៃ​វិស័យ​ទេសចរណ៍​និង​រមណីយដ្ឋាន​វប្បធម៌​ដែល​ជំរុញ​អាជីវកម្ម​ទេសចរណ៍​ដោយ​ក្រុមហ៊ុន ZhengHeng(Cambodia)Co.,Ltd​នៅ​អាស៊ីអាគ្នេយ៍​។​

គម្រោង​នេះ​មាន​ទីតាំង​ស្ថិតនៅ​កណ្តាល​នៃ​រមណីយដ្ឋាន​ទេសចរណ៍​តារា​សាគរ​ដែលមាន​ផ្ទៃដី​សរុប​២០០​ហិកតា​ព័ទ្ធជុំវិញ​ដោយ​ភ្នំ​សមុទ្រ​និង​មាន​ឆ្នេរសមុទ្រ​ដែលមាន​គុណភាព​ខ្ពស់​មាន​ប្រវែង​១.៩​គីឡូម៉ែត្រ​។

​វា​នឹង​ក្លាយទៅជា​តំបន់​វប្បធម៌​ទេសចរណ៍​និង​រមណីយដ្ឋាន​លំដាប់​ពិភពលោក​ដែលមាន​មុខងារ​សំខាន់ៗ​ចំនួន​៨​គឺ​៖១-​ឧទ្យាន​ឧស្សា ហ​កម្ម​ឆ្លាត​២-​ផ្លូវជំនួញ​។​៣-​តំបន់​ទេសចរណ៍វប្បធម៌​។​៤-​រមណីយដ្ឋាន​ទេសភាព​សមុទ្រ​។ ៥-​រមណីយដ្ឋាន​វីឡា​។​៦-​រមណីយដ្ឋាន​កំពង់ផែ​ឆ្នេរសមុទ្រ​។​៧-​រមណីយដ្ឋាន​តំបន់ឆ្នេរ​កម្សាន្ត​និង ៨-​រមណីយដ្ឋាន​មុជទឹក​ជី​ង​ហៃ​៕

រូបថត៖ រស្មី​កម្ពុជា

ប្រភព៖ រស្មីកម្ពុជា

អត្ថបទថ្មី
;