សៀមរាប ជាប់​ជាគោលដៅ​ទេសចរណ៍​លេខ១​ក្នុងតំបន់ ខណៈ​ភ្នំពេញ និង​បាត់​ដំបង...

  • 2019-05-03 03:40:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុង​សៀមរាប​ ត្រូវបាន​ជ្រើសរើ់ស​ជា​គោលដៅ​ទេសចរណ៍​លេខ១ ក្នុង​ចំណោម​បណ្តា​ទីក្រុង​ទាំង​៩៣ នៅក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ សម្រាប់​ឆ្នាំ២០១៩។ នេះ​បើតាមការ​ចុះផ្សាយ​របស់​ក្រសួងទេសចរណ៍​នៅព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ​២០១៩ ដែល​ដកស្រង់​ចេញពី​ស្ថាប័ន​ផ្សព្វផ្សាយ​ទេសចរណ៍​អន្តរជាតិ​របស់​អាល្លឺម៉ង់​មួយ​មានឈ្មោះ​ថា You Discover។

ក្រសួងបន្តថា មិនត្រឹមតែ​ប៉ុណ្ណោះ រាជធានី​ភ្នំពេញ និងក្រុង​បាត់ដំបង ក៏ជាប់​នៅក្នុង​ចំណោម​គោលដៅ​ទេសចរណ៍​ទាំង ១៥ ផងដែរ ដោយ​រាជធានី​ភ្នំពេញ ឈរនៅ​លំដាប់​លេខ ៤ ខណៈក្រុង​បាត់ដំបង ឈរនៅ​លំដាប់​លេខ ១៣។

លើសពីនេះ​ទៅទៀត ក្រុង​សៀមរាប ឈរលើ​កំពូល​តារាង ដោយ​ទទួល​បាន ១០ពិន្ទុ​ពេញ ខណៈដែល​ទីក្រុង​បាងកក ឈរ​លេខ២ និងទីក្រុង​សិង្ហបុរី ឈរ​លេខ ៣ ហើយ​រាជធានី​ភ្នំពេញ ឈរ​នៅលំដាប់ទី​៤ មាន​ពិន្ទុ ៩,៧ ។

ស្ថាប័ន​ផ្សព្វផ្សាយ​ទេសចរណ៍​ពិភពលោក​របស់​អាល្លឺម៉ង់ You Discover បាន​បង្ហាញពី​សក្តានុពល​នៃខេត្ត​សៀមរាប ដែល​មាន​ប្រាសាទបុរាណ​ជាច្រើន ជាពិសេស​គឺប្រាសាទ​អង្គរវត្ត ដែលជា អត្តសញ្ញាណជាតិ​ខ្មែរ គួបផ្សំ​នឹង​តំបន់​កម្សាន្ត​ជាច្រើន​ទៀត ដែល​បង្កើតបាន​ជាបរិយាកាស​ដ៏ទាក់ទាញ​សម្រាប់​ភ្ញៀវ​ទេសចរ​បរទេស៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;