អាមេរិក​ចោទថា ចិន​នឹង​សង់​មូលដ្ឋាន​យោធា​នៅ​ក្រៅ​ប្រទេស​តាម Belt and Road

  • 2019-05-03 04:23:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


របាយការណ៍​ផ្លូវការ​មួយ​របស់​ក្រសួង​ការពារ​ជាតិ​អាមេរិក ត្រូវបាន​ចេញផ្សាយ​កាលពីថ្ងៃទី២ ខែ​ឧសភា ឆ្នាំ​២០១៩ ដោយ​មានខ្លឹមសារ​ចោទប្រកាន់​ថា ចិន​នឹង​សង់មូលដ្ឋាន​យោធា​នៅជុំវិញ​ពិភពលោក ដើម្បី​ការពារ​ការវិនិយោគ​របស់ខ្លួន តាមរយៈ​គម្រោង​ «ខ្សែ​ក្រវាត់ និង​ផ្លូវ (Belt and Road)»។

បច្ចុប្បន្ន​នេះ ចិន​មាន​មូលដ្ឋាន​យោធានៅក្នុង​ប្រទេសជីប៊ូទី ដែលនេះ​ជា​មូលដ្ឋាន​យោធា​ក្រៅប្រទេសទី១​របស់​ចិន ហើយ​ត្រូវបាន​គេ​ជឿជាក់​ថា ចិន​ក៏គ្រោង​បង្កើតនៅ​ប្រទេស​ផ្សេងទៀត​ដែរ ក្នុងនោះ​ប្រទេស​បន្ទាប់​គឺអាច​ជា​ប៉ាគីស្ថាន។

មូលដ្ឋានយោធាចិន នៅប្រទេសជីប៊ូទី (រូបថត៖ AFP)
ក្រសួង​ការពារ​ជាតិ​អាមេរិក បាន​លើកឡើង​ថា គម្រោង​ធំៗ​របស់ចិន ដូចជា គំនិត​ផ្តួចផ្តើម​ខ្សែក្រវាត់ និងផ្លូវ នឹង​អាចនាំឱ្យមានមូលដ្ឋាន​យោធានៅក្រៅប្រទេស ដើម្បី​ការពារ​គម្រោងនេះ ពោលគឺ​នៅបណ្តា​ប្រទេស​ដែលមានមិត្តភាព​យូរអង្វែង​ង​ផលប្រយោជន៍​យុទ្ធសាស្រ្តស្រដៀង​គ្នាជាមួយចិន និង​ប្រទេស​ដែលធ្លាប់​មាន​វត្តមាន​យោធា​បរទេស​ពីមុន ដូចជាប៉ាគីស្ថាន​ជាដើម។

ក្រៅពីនេះ ទីតាំង​សំខាន់ៗ​ដែល​ចិននឹង​សង់​មូលដ្ឋាន​យោធា​ដូចជា មជ្ឈិមបូព៌ា អាស៊ីអាគ្នេយ៍ និង​ប៉ាស៊ីហ្វិក​ខាងលិច ពោលគឺ​ទាំងលើគោក ក្នុង​សមុទ្រ និង​អវកាស។ ក្នុងនោះ​ចិនបាន​ដាក់យោធា​នៅក្នុង​តំបន់​សមុទ្រ​ចិនខាងត្បូង​រួចមក​ហើយ។

របាយការណ៍​ដដែល​បន្ត​ថា មេដឹកនាំចិន កំពុងបង្កើន​អំណាចសេដ្ឋកិច្ច ការទូត និងយោធា​របស់ចិន ដើម្បី​ពង្រីក​ឥទ្ធិពល​របស់ខ្លួន​ទៅកាន់​ពិភពលោក៕

ប្រភព៖ Channelnewsasia ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;