បណ្ដុំរូបភាព និងវីដេអូ បង្ហាញ​ពីជ័យជម្នះ​របស់​ចាន់ រតនា នៅសង្វៀន ONE

  • 2019-05-04 14:00:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កីឡាករ​គុនខ្មែរ ចាន់ រតនា បានយកឈ្នះ​កីឡាករ​ឥណ្ឌូណេស៊ី Rudy Agustian ត្រឹម​ទឹកទី២ ក្នុងព្រឹត្តិការណ៍ ONE: FOR HONOR នៅ​រដ្ឋធានីហ្សាការតា ប្រទេស​ឥណ្ឌូណេស៊ី កាលពី​រាត្រីថ្ងៃទី៣ ខែឧសភា។

រូបភាព​ផ្ដល់សិទ្ធិដោយ ONE Championship
ក្រោយ​ចប់ការប្រកួត រតនា បាននិយាយ​ថា​ខ្លួនពិតជា​រំភើប​ណាស់​ ដែល​បាន​នាំយក​ជ័យជម្នះ​ជូនជាតិ​មាតុភូមិ។ កីឡាករ​វ័យ ៣៣ឆ្នាំ បានបន្ថែម​ថា ជ័យជម្នះ​នេះ គឺកើតឡើង​ពី​ស្វែងយល់​ពីចំណុច​ខ្លាំង និងខ្សោយ​របស់​គូប្រកួត ពោល​គឺ​ក្រៅ​ពីហ្វឹកហត់​បច្ចេកទេស និង​កម្លាំង រតនា បានសិក្សា​​ពីគូប្រកួត ហើយរៀបចំ​យុទ្ធសាស្រ្ដ​ប្រកួត យកឈ្នះ​តែម្ដង។

សូម​បញ្ជាក់ថា នេះ​គឺជា​ជ័យជម្នះ​លើកទី ៥ របស់​ចាន់ រតនា នៅ​ក្នុង​ស្ថាប័ន​ធំបំផុត​ប្រចាំ​ទ្វីបអាស៊ី ONE Championship ហើយ​ក៏ជា​ជ័យជម្នះ​លើក​ទី៦ ក្នុង​អាជីព​ជា​កីឡាករ​ក្បាច់​គុនចម្រុះ MMA ផងដែរ (ប្រកួត ៩ដង)។

សូម​ទស្សនា​វីដេអូ​ការប្រកួត​ពេញ​របស់​រតនា និង​ទិដ្ឋភាព​នៃការប្រកួត​ដូចខាងក្រោមនេះ៖

រូបភាពផ្ដល់សិទ្ធិដោយ ONE Championship

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;