កែវ សុខផេង ស៊ុត ៧គ្រាប់​ម្នាក់ឯង ជួយ​ឲ្យ​វិសាខា បំបាក់ កំពង់ចាម ទក់សាច់ ១៤-០

  • 2019-05-04 14:40:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុម​ចំណូល​ថ្មី ខេត្ត​កំពង់ចាម ​ដែល​ឡើង​មក​លេង​ក្របខណ្ឌ​លីគ​កំពូល​កម្ពុជា ដោយ​មិន​ឆ្លងកាត់​ការប្រកួត​ជម្រុះ ឬប្រកួត​លីគ​លំដាប់ទី២ នោះ បាន​បន្ត​រង​បរាជ័យ​ធ្ងន់ក​ជាថ្មី​ម្ដងទៀត ក្រោយ​ត្រូវ​ក្រុម​វិសាខា បំបាក់​ដោយ​លទ្ធផល ១៤-០ ក្នុង​សប្ដាហ៍ទី ៦ នៃ​លីគ​កំពូលកម្ពុជា នា​ថ្ងៃ​ទី៤ ខែឧសភានេះ។

កែវ សុខផេង ស៊ុត​បញ្ចូលទីក្រុមខេត្តកំពង់ចាម
១៤ គ្រាប់​របស់ក្រុ​ម​ម្ចាស់ផ្ទះ​វិសាខា រកបានដោយ​ខ្សែ​ប្រយុទ្ធ​ជម្រើសជាតិ​កម្ពុជា កែវ សុខផេង ៧គ្រាប់, Skraparas Evangelos ២គ្រាប់, ស៊ិន សុផាណាត់ ២គ្រាប់, Nikolov Luben Gueorguiev ១គ្រាប់, Pak Song Chol ១គ្រាប់ និងសុខ សុវណ្ណ ១គ្រាប់។

សូមបញ្ជាក់ថា​ ក្រោយឈ្នះក្រុម​ EDC ១-០ ក្នុងប្រកួត​បើកឆាក​មក ក្រុមខេត្ត​កំពង់ចាម បាន​របូត ៤៦គ្រាប់ ក្នុង ៥ប្រកួត ដែល​មិន​ស៊ុត​ចូល​គេ​សូម្បី​១គ្រាប់ ពោលគឺចាញ់​ក្រសួងការពារជាតិ ១១-០, ចាញ់ Cambodia Tiger ១១-០, ចាញ់បឹងកេត ៧-០, ចាញ់យុវជន​ U18 សាលា​បាល់ទាត់​ជាតិ​បាទី ៣-០ និងចាញ់វិសាខា ១៤-០៕

ទស្សនា​វីដេអូការប្រកួតពេញ ខាងក្រោមនេះ៖

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;