កីឡាករ​គុនខ្មែរ​១រូបទៀត ក្លាយជា​គូឯក​ក្នុង​កម្មវិធី​ល្បី​មួយ​របស់​មីយ៉ាន់ម៉ា

  • 2019-05-05 06:49:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កីឡាករ​គុនខ្មែរ ម៉ន សាម៉ត បាន​ក្លាយ​ជា​កីឡាករគូឯក​ (main event) ប្រចាំ​ព្រឹត្តិការណ៍ WLC: Karen Spirit របស់​ស្ថាប័ន World Lethwei Championship (WLC) ដោយ​ត្រូវ​ប៉ះ​កីឡាករ​ម្ចាស់ផ្ទះ​ Mite Yine​។ ការប្រកួតធ្វើឡើង​នៅ​ល្ងាច​ថ្ងៃទី៥ ខែឧសភា​នេះ ចាប់​ពីម៉ោង ៦:៣០នាទី​ល្ងាច (ត្រូវនឹងម៉ោង ៧ល្ងាច​នៅ​កម្ពុជា) តទៅ នៅ​ Chitthu Myaing Park រដ្ឋ Kayin ប្រទេស​មីយ៉ាន់ម៉ា។

Mite Yine និង ម៉ន សាម៉េត ថតរូប​មុនការប្រកួត​មកដល់ (រូបភាព៖ World Lethwei Championship)
សូមបញ្ជាក់ថា ការប្រកួត​នេះ គឺ​ក្នុងប្រភេទ​កីឡា​ប្រដាល់ Lethwei របស់​មីយ៉ាន់ម៉ា ដែល​ស្រដៀង​នឹង​គុនខ្មែរដែរ ប៉ុន្តែ​​​គេ​អនុញ្ញាត​ឲ្យ​ប្រើ​ក្បាល​អុក និង​ប្រើ​កម្លាំង​បុក​ខ្លាំង។

គួររំលឹកផងដែរថា កីឡាករ​មីយ៉ាន់ម៉ា Mite Yine ធ្លាប់​ប្រកួត​ចាញ់​ពិន្ទុ​កីឡាករ​កម្ពុជា ពេជ្រ ម្ទេសខ្មាំង កាលពីខែកញ្ញា ឆ្នាំ២០១៨។ ម្ចាស់មេដាយ​មាស​ស៊ីហ្គេម​ឆ្នាំ ២០១៣ រូបនេះ ក៏ធ្លាប់​ប្រកួត MMA នៅ​ស្ថាប័ន ONE Championship ផងដែរ។ ចំណែក ម៉ន​ សាម៉េត ដែល​តំណាង​ឲ្យ​ក្លឹប Cambodian Top Team របស់​លោកគ្រូ ហ៊ុន ច័ន្ទរាជ្យ គឺ​ជា​កីឡាករ​ដែល​មាន​ជំនាញ​គុនខ្មែរ​ទាំងព្រម ជា​ពិសេសគឺ​កែង​ដ៏​មុតស្រួច។

គូប្រកួត​ទាំងអស់ មានដូចខាងក្រោម៖

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;