ខែក្ដៅ អ្នកទេសចរ​សម្រុក​ទៅលេង​រមណីយដ្ឋាន​តាតៃ​ ក្នុងខេត្ដកោះកុង

  • 2019-05-05 07:27:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 69

ចន្លោះមិនឃើញ

​រមណីយដ្ឋាន​ទឹកជ្រោះ​ធម្មជាតិ​តាតៃ ​ក្នុង​ខេត្តកោះកុង ​ជាទី​កន្លែង​សម្រាក​លម្ហែ​កម្សាន្ត​ ដ៏​ទាក់ទាញ​មួយនា​រដូវក្ដៅ​នេះ ​ដោយទទួលបានភ្ញៀវទេសចរជាតិ និងអន្ដរជាតិជាច្រើនមក​ទស្សនា យ៉ាងហោចណាស់​​ក៏មានពី ១៥០នាក់ ទៅ​២០០​នាក់ ​​ក្នុងមួយថ្ងៃៗ។ នេះបើតាមការចុះផ្សាយរបស់​ទីភ្នាក់ងារ​សារព័ត៌មាន​កម្ពុជា AKP នាថ្ងៃទី៤ ខែឧសភានេះ។

លោក ធិ​ន សម្បត្តិ មេឃុំ​តា​តៃ តំណាងឱ្យ​ប្រធាន​សហគមន៍​ទឹកជ្រោះ​តា​តៃ ​បានឱ្យ​ដឹងថា ក្រោយថ្ងៃបុណ្យ​ចូលឆ្នាំថ្មី ​រួចមក តាមការ​សង្កេតឃើញថា មាន​អ្នកទេសចរ​ជាតិ និង​អន្តរជាតិ នៅតែ​ចាប់អារម្មណ៍​ទៅលេង​សម្រាក លម្ហែ​កម្សាន្ត​នៅ​រមណីយដ្ឋាន​នេះ ​ដោយសារ​វា​មាន​ម្លប់​ឈើ ​និង​ទឹក​ត្រជាក់​ថ្លាយង់​គួរឱ្យ​ចង់​មុជ​លេង​។ លោកបានបន្ដថា ទីកន្លែង​ទេសចរណ៍​មួយ​នេះ មាន​ទឹកជ្រោះ ​សម្រាប់​ឱ្យ​ភ្ញៀវ​មុជ​លេងកម្សាន្ត អាច​ជិះទូក​ទៅលេង​ចម្ការ​ផ្លែឈើ​របស់​ប្រជាកសិករ​តាម​ដងព្រែក​ផងដែរ ​ខណៈ​រដូវ​ផ្លែឈើ​ដល់ពេល​ប្រមូល​ផលនោះ។

សូមរម្លឹកថា កាលពីអំឡុង​ថ្ងៃបុណ្យ​ឆ្នាំ​ថ្មី ប្រពៃណី​ជាតិខ្មែរ កន្លងទៅ រមណីយដ្ឋាន​ទឹក​ជ្រោះ​តា​តៃ ​បានទទួល​ភ្ញៀវទេសច​រ​ជាង​ ៤៥០០​នាក់ ​ដែល​បាន​ទៅ​សម្រាក​លម្ហែ​ក​កម្សាន្ត​គយគន់​ព្រៃឈើ​តាម​ដងព្រែក​ធម្មជាតិ ផ្ទះ​បណ្តែត​ទឹក​ និង​មុជទឹក​ជ្រោះលេងកម្សាន្ដ​។ ចំពោះ​តម្លៃ​នៃ​ការ​ចូល​លេង​កម្សាន្ត​រប​ស់​ភ្ញៀវទេសចរ អាច​ចំណាយថវិកា ​ចាប់ពី​១៦​ដុល្លារ​ឡើងទៅ ​តាមរយៈ​ទិញ​សំបុត្រ​ជិះទូក​៕

អត្ថបទ៖ AKP

;