ពូជគោ ដែល​មាន​សាច់​ថ្លៃជាងគេលើលោក

  • 2019-05-05 08:50:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ពូជគោវ៉ាគ្យូ (Wagyu) ភាសាជប៉ុនប្រែថា "សាច់គោជប៉ុន" ជា​ជា​ពូជ​គោ ដែល​មាន​សាច់​ថ្លៃជាងគេលើលោក។ យោងតាមការចុះផ្សាយរបស់ BBC សាច់គោវ៉ាគ្យូមួយគីឡូក្រាម ថ្លៃដល់ ៦៤០ដុល្លារ។

ពូជគោវ៉ាគ្យូ សំដៅទៅលើពូជគោបួនប្រភេទរបស់ជប៉ុន មានដូចជា ពូជ Japanese black (គោវ៉ាគ្យូពណ៌ខ្មៅ), Japanese brown (គោវ៉ាគ្យូពណ៌ត្នោត), Japanese Shorthorn (គោវ៉ាគ្យូស្នែងខ្លី) និង Japanese polled (គោវ៉ាគ្យូអត់ស្នែង)។ យ៉ាងណាក្ដី ភាគច្រើន​គេ​ចិញ្ចឹម​ពូជ​គោវ៉ាគ្យូពណ៌ខ្មៅ (មាន​ប្រមាណ ៨៥%) ខណៈ​គោវ៉ាគ្យូពណ៌ត្នោត មាន ១០% គោវ៉ាគ្យូស្នែងខ្លី មាន ៣% និង​គោវ៉ាគ្យូអត់ស្នែង មានតែ ០,១% តែប៉ុណ្ណោះ។

លក្ខណៈពិសេសរបស់របស់គោនេះ គឺវា​មានសាច់ជាប់ខ្លាញ់ច្រើន (Marbling) ដែលធ្វើឲ្យសាច់ទន់ផុយ មានឱជារស​ឆ្ងាញ់ប្លែកខុសពីសាច់គោដ៏ទៃ។ សព្វថ្ងៃកសិករនៅប្រទេសជិតខាង ដូចជាប្រទេសថៃជាដើម កំពុង​ខិតខំកែលម្អពូចគោនេះ ដើម្បីបង្កើនកម្រៃរបស់ក្រុមអ្នកនិយមចិញ្ចឹមគោសាច់ផងដែរ៕

អត្ថបទ៖ Cambodian Cattle Expert Club-CCEC

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;