​សិស្ស​បច្ចេកទេស​វៀតណាម ​ឡើង​វគ្គ​ផ្ដាច់ព្រ័ត្រលើកដំបូង​ក្នុងប្រវត្តិសាស្ត្រប្រណាំង​រថយន្ត​អគ្គិសនី

  • 2019-05-07 04:48:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 46

ចន្លោះមិនឃើញ

ក្រោយ​ពេល​ធ្វើ​បាន​យ៉ាង​ល្អ​នៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​ដែល​ធ្វើ​​នៅ​ទីក្រុង​កូឡាឡាំពួ ក្រុម​​និស្សិត​មក​ពី​សាកលវិទ្យាល័យ​បច្ចេកទេស ​Lac Hong ភាគ​ខាង​ត្បូង​ប្រទេស​វៀតណាម ​បាន​យក​ឈ្នះ​ក្រុម​និស្សិត​ម៉ាឡេស៊ី ​ឡើង​​វគ្គ​ផ្ដាច់​ព្រ័ត្រ​ជា​លើក​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​​ក្នុងកម្មវិធី Shell Eco-marathon ក្នុងប្រភេទវិញ្ញាសារ energy efficient racing car​ ដែល​​ជា​កម្មវិធី​លំដាប់​ពិភពលោក​បង្កើត​ឡើង​តាំង​ពី ១៩៣៩ ។

ក្រុមនិស្សិតវៀតណាម និងអ្នក Support ក្នុងកម្មវិធី energy-efficient racing car

​រថយន្ត​របស់​និស្សិត​វៀតណាម​មាន​សមត្ថភាព​រត់​បាន ១៧០ គីឡូម៉ែត្រ​ក្នុងមួយម៉ោង ដោយ​ចំណាយ​អស់​ថាមពល​អគ្គិសនី​តែ ១ ​គីឡូវ៉ាត់​ម៉ោង​ប៉ុណ្ណោះ ​អំឡុង​ពេល​ប្រកួត​ជាមួយ​ក្រុម​និស្សិត​ម៉ាឡេស៊ី។ និស្សិត​វៀតណាម ៥ ​នាក់​របស់​សាកលវិទ្យាល័យ Lac Hong បាន​បញ្ចប់​ចំណាត់​ថ្នាក់​លេខ ២ ​ល្អ​បំផុត។

​ដូច​នេះ ​ក្រុម​ដែល​​ធ្វើ​បាន​ល្អ​បំផុត ៣ ​ក្រុម​តាម​ប្រភេទ​វិញ្ញាសា​រដែលចាត់ចែងដោយ Shell Eco-marathon ​ទទួល​បាន​សំបុត្រ​យន្តហោះ​ទៅ​ជុំ​ចុង​ក្រោយ ​ដោយ​ស្វ័យ​ប្រវត្តិ​ដែល​ធ្វើ​ឡើង​នៅ​ទីក្រុងឡុងដ៏ប្រទេស​អង់គ្លេស ដើម្បី​ប្រកួត​ជាមួយ​និស្សិត​បច្ចេកទេស​នៅ​តំបន់​អឺរ៉ុប ​នឹង​ធ្វើ​ឡើង​នៅ​អំឡុង​ខែ​កក្កដា​ឆ្នាំ ២០១៩។

Shell Eco-marathon ​ទទួល​បាន​ការ​ឧបត្ថម្ភ​ដោយ​ក្រុមហ៊ុន​ប្រេង​ឥន្ធនៈ​ Shell ​ហើយ​ក៏​បាន​បង្កើត​ជា​កម្មវិធី​ប្រកួត​លំដាប់​ពិភពលោក​ ​ប្រមូល​ផ្ដុំ​ក្រុម​អ្នក​អ្នក​វិទ្យាសាស្ត្រ ​អ្នក​បច្ចេកវិទ្យា ​វិស្វករ និង​និស្សិត​ផ្នែក​គណិតវិទ្យា​ទាំង​អស់​ ដើម្បី​ចូល​រួម​រចនា​និង​បង្កើត​ឲ្យ​ចេញ​ជា​ គំរូ​រថយន្ត​ដំណើរការ​ដោយ​ថាមពល​ម៉ូទ័រ​អគ្គិសនី(សម្រាប់​វិញ្ញាសារ​ឆ្នាំ ២០១៩) ។ សម្រាប់​វិញ្ញាសារ កាល​ពី​ឆ្នាំ ២០១៨ គំរូ​រថយន្ត​ដំណើរការ​ដោយ​ប្រេង​ឥន្ធនៈ ​ដើម្បី​ចម្រាញ់​យក​មក​ប្រកួត​ប្រណាំង​គ្នា ​រក​ជើង​ខ្លាំងដែល​មាន​គំនិតច្នៃប្រឌិតខ្ពស់ គិតគូរដល់ការថែរក្សាលើបរិស្ថាន និងចំណាយ​អស់ថាមពលតិចបំផុត។

​បញ្ជាក់​ដែរ​ថា ​គណៈ​កម្មការ​ដែល​ផ្ដល់​ពិន្ទុ​ការ​ប្រកួត​នោះ ​សុទ្ធ​អ្នក​បច្ចេកទេស​ជាន់​ខ្ពស់ មាន​បទពិសោធន៍​ច្រើនឆ្នាំមក​ពី​ក្រុមហ៊ុន​រថយន្តអ៊ីតាលី Ferrari ហើយសម្រាប់​អ្នកឈ្នះនឹងមានឱកាស ទៅទស្សនកិច្ចនៅ headquarters ក្រុមហ៊ុន​ Ferrari ទទួលបានការ​បណ្ដុះបណ្ដាលវគ្គខ្លីលើបច្ចេកទេសពីអ្នកជំនាញ ព្រមទាំងផ្ដល់ឱកាសការងារសម្រាប់សិស្សឆ្នើមពេលបណ្ដុះបណ្ដាលនោះផងដែរ៕

វីដេអូរថយន្តក្រុមនិស្សិតមក​ពី​សាកលវិទ្យាល័យ​បច្ចេកទេស ​Lac Hong

វីដេអូរថយន្តក្រុមនិស្សិតឥណ្ឌូនេស៊ី

វីដេអូរថយន្តក្រុមនិស្សិតឥណ្ឌា

ប្រភព៖ vnexpress ប្រែ​សម្រួល៖ រក្សា