លោក ប្រាក់ សុខុន រំពឹងថា របាយការណ៍​របស់​លោកស្រី រ៉ូណា ស្មីត នឹងផ្អែក​លើ​ភាព​ពិត​ជាក់ស្តែង​នៅកម្ពុជា

  • 2019-05-07 13:15:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 55

ចន្លោះមិនឃើញ

លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ រំពឹង​ថា នៅក្នុង​របាយការណ៍​របស់​លោកស្រី រ៉ូណា ស្មីត អ្នករាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា នៅពេល​ប៉ុន្មានខែ​ខាងមុខនេះ នឹងផ្អែក​ទៅលើ​តថភាពពិត ការវិវត្តពិត​នៅ​កម្ពុជា ដែល​ប្រជាធិបតេយ្យ​នៅកម្ពុជា​ផ្អែកទៅតាម​ភាពជាក់ស្តែង​របស់ខ្លួន ក៏ដូចជា​ប្រវត្តិ​ជាក់ស្តែង​របស់​ប្រទេស​នេះ។ នេះបើតាម​លោក កេត សោផាន់ អ្នកនាំពាក្យ​ក្រសួង​ការបរទេស​កម្ពុជា បានថ្លែង​ក្រុម​អ្នកកាសែត​បន្ទាប់ពី​ជំនួប​រវាង​លោក ប្រាក់ សុខុន និង​លោកស្រី រ៉ូណា ស្មីត នា​រសៀលថ្ងៃទី០៧ ខែ​ឧសភា ឆ្នាំ​២០១៩ នៅទីស្តីការ​ក្រសួង​ការបរទេស។​

នៅក្នុង​ជំនួប​ពិភាក្សា​នេះ លោក ប្រាក់ សុខុន បាន​ជម្រាប​ជូន ក៏ដូចជា​ធ្វើបច្ចុប្បន្នភាព​នូវការ​វិវត្តចុងក្រោយ នៃ​ដំណើរ​ទស្សនកិច្ច​ចុងក្រោយ​របស់​អ្នករាយការណ៍​ពិសេស​នៅ​កម្ពុជា ជាពិសេស​បន្ទាប់ពី​រាជរដ្ឋាភិបាល​បាន​ចេញ​សេចក្តីថ្លែងការណ៍​មួយកាល​ពីថ្ងៃទី០៣ ខែ​ធ្នូ ឆ្នាំ​២០១៨ ស្តីពីការ​បន្តពង្រឹង​នយោបាយ និង​លម្ហ​លទ្ធិ​ប្រជាធិបតេយ្យ។

បន្ទាប់ពី​មាន​ការចេញ​សេចក្តី​ថ្លែងការណ៍​នេះ គឺមានការ​សម្រួល​ឲ្យ​លោក​ កឹម សុខា មក​នៅក្នុងផ្ទះ​ក្រោមការ​ត្រួតពិនិត្យ​របស់​តុលាការ មាន​សកម្មជន​នយោបាយ ដីធ្លី សកម្មជន​ខាង​ការងារ​ជាច្រើន គឺត្រូវបាន​ដោះលែង ក៏ដូចជា​លើកលែង​ទោស និង​ធ្វើនីតិសម្បទា​ឡើងវិញ និងមាន​ក្រុមការងារ​ផ្សេងៗ ត្រូវបាន​បង្កើត​ឡើង ដូចជា​ក្រុម​ការងារ​ផ្នែកដីធ្លី និង​ក្រុម​ការងារ​សម្រាប់​ការ​សម្របសម្រួល​ទំនាក់ទំនង​ជាមួយ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ក្នុងស្រុក និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​បរទេស។ មួយទៀត គឺវិទ្យុ​សំឡេង​សហរដ្ឋ​អាមេរិក (VOA) ក៏​រដ្ឋាភិបាល​បានផ្តល់​ការអនុញ្ញាត​ឲ្យបើក​ការិយាល័យ​ឡើងវិញ​នៅកម្ពុជា ដែល​តំណាង​ខាង VOA ត្រូវបន្ត​បំពេញ​នីតិវិធី​ផ្សេងៗ នៅក្នុង​ការបើក​ការិយាល័យ​របស់ខ្លួន​ឡើងវិញ​នៅកម្ពុជា។

ប្រមុខ​ការទូត​កម្ពុជា ក៏បាន​គូសបញ្ជាក់​អំពី​ចំណុច​វិជ្ជមាន​មួយចំនួន​ជា​លទ្ធផល ដែលអ្នករាយការណ៍​ពិសេស​បានជួប​ជាមួយ​តំណាង​កម្ពុជា​នៅពេលនេះ។

ជាការ​ឆ្លើយតប លោកស្រី រ៉ូណា ស្មីត បានថ្លែង​អំណរគុណ​ដល់​ក្រសួង​ការបរទេស​កម្ពុជា ដែលបាន​សម្របសម្រួល​ទស្សនកិច្ច​របស់​លោកស្រី ដែលបាន​ជួបជាមួយ​តំណាង​រាជរដ្ឋាភិបាល​ច្រើន។ លោកស្រី​យល់ថា នេះ​គឺជាឱកាស​មួយ​សម្រាប់​ការធ្វើបទ​បង្ហាញ​របស់​កម្ពុជា​នៅ​ញូវយ៉ក ពោលគឺជា​ឱកាស​ដ៏ល្អមួយ​របស់​កម្ពុជា ដែលនឹង​អាច​បង្ហាញ​ពី​សមិទ្ធផល​របស់​ខ្លួន ក៏ដូចជា​ចែករំលែក​នូវ​បទពិសោធន៍​ដែល​កម្ពុជា​មាន​ជាមួយ​នឹង​ប្រទេស​ផ្សេងៗ។

លោកស្រី​បានកត់សម្គាល់​ឃើញការ​វិវឌ្ឍ​រីកចម្រើន​ច្រើន បន្ទាប់ពី​ទស្សនកិច្ច​លើក​ចុងក្រោយ​របស់​លោកស្រី​មក​កម្ពុជា។ លោកស្រី​លើកឡើង​ថា ដំណើរ​ទស្សនកិច្ច​នេះ គឺជា​ឱកាសមួយ​សម្រាប់​ប្រមូល​ព័ត៌មាន​ពីគ្រប់ភាគី​ពាក់ព័ន្ធ ដើម្បី​នឹង​សរសេរ​របាយការណ៍​នៅក្នុងខែ​កក្កដា​ខាងមុខ​នេះ។

ជាមួយគ្នា​នេះ លោកស្រី រ៉ូ ណាស្មីត បាន​សម្តែងកោត​សរសើរ​ថា កម្ពុជា​បើប្រៀបធៀប​ជាមួយ​បណ្តា​ប្រទេស​នៅ​អាស៊ាន កម្ពុជា​បានផ្តល់​សច្ចាប័ន​ទៅលើ​សន្ធិសញ្ញា​សិទ្ធិមនុស្ស​ច្រើន​ជាងគេ​បំផុត៕

អត្ថបទ៖ សោភា