Liverpool ​វាយ​បក​ទម្លាក់​ Barca ​ឡើង​វគ្គ​ផ្ដាច់​ព្រ័ត្រ UCL 2019

  • 2019-05-07 22:54:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​ក្រុម​ហង្ស​ក្រហម ​អាច​វាយ​បក​យក​ឈ្នះ​ក្រុម​អ្នក​មាន​បុណ្យ FC Barcelona ដោយ​លទ្ធផល ៤-០ ជើង​ទី ២ សរុប​ទាំង​ពីរ​ជើង​គឺ ៤-៣ ​បាន​កក់​សំបុត្រ​យន្ត​ហោះទៅ​វគ្គ​​ផ្ដាច់​ព្រ័ត្រ​ក្របខណ្ឌ UEFA Champions League។

លោក Klopp ឳប Origi ដែលលេងបានយ៉ាងល្អយប់មិញ
​​Liverpool ​អវត្តមាន​កីឡាករ​សំខាន់ៗដល់ទៅ ៤ រូប​គឺ Salah, Firmino, Keita និង Robertson ទៅ​ហើយ តែ​បាន​បាន​បង្ក​ការ​ភ្ញាក់​ផ្អើល​ខ្លាំង​ ​ដោយ​បន្តគៀប​ក្រុម Barcelona ​មិន​ឲ្យ​ត​ដៃ​បាន​ក្នុង​ទឹក​ដី Anfields។

​៤ ​គ្រាប់​នោះ​ធ្វើ​បាន​ដោយកីឡាករ​ឡើង​ជើងវ័យក្មេង Divock Origi ​តាំង​ពី​នៅ​នាទី​ទី ៧ ឯ​កីឡាករ Georginio Wjnaldum រកបាន​នៅ​នាទី ៥៤ និង ៥៦ និង​មួយ​គ្រាប់​ដដែល​របស់ Origi នៅ​នាទី ៧៩។

​សូម​បញ្ជាក់​ដែរ​ថា Liverpool ​ដែល​ទទួល​បាន​កៅអី​វគ្គ​ផ្ដាច់ព្រ័ត្រ​នេះ ត្រូវ​នៅ​ចាំ​អ៊ុត​មើល​រវាង Ajax និង Spurs ​ដែល​ប៉ះ​គ្នា​ថ្ងៃ​នេះ​ម៉ោង ២ យប់​។ សម្រាប់​ទីតាំង​ត្រូវ​ទៅ​ជួប​គ្នា​លើក​ចុង​ក្រោយ គឺ​នៅ​ទីក្រុង​ម៉ាឌ្រីត​ប្រទេស​អេស្ប៉ាញ​នៅ​ថ្ងៃ​ទី ២ ខែ​មិថុនា​ឆ្នាំ ២០១៩ ដើម្បី​ស្វែងរក​តំណែង​ជើង​ឯក​៕

​សូម​ទស្សនា​វីដេអូ​ហាយ​ឡាយ​ខាងក្រោម៖

Wjnaldum ហក់តែតបញ្ជូលទីយប់មិញ
ខ្សែការពារ LFC ព្យាយាមបិទ Messi
ក្រុម Liverpool អបអរពេលបញ្ចប់ការប្រកួតយប់មិញ

អត្ថបទ៖ រក្សា

អត្ថបទថ្មី
;