ព្រះមហាក្សត្រ​កម្ពុជា ថ្វាយ​ព្រះរាជសារ​អបអរ​ព្រះ​មហាក្សត្រ​ថៃ

  • 2019-05-08 02:33:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ព្រះករុណា ព្រះបាទ​សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា  បាន​ថ្វាយ​ព្រះរាជសារ​អបអរ​សាទរព្រះ​មហាក្សត្រថ្មី​របស់​ប្រទេស​ថៃ ដែល​ទើបធ្វើ​ពិធី​ឡើង​គ្រងព្រះ​បរម​សិរីរាជ្យ​សម្បត្តិ។

ក្នុងព្រះរាជសារ ព្រះមហាក្សត្រ​កម្ពុជា បាន​មាន​ព្រះរាជបន្ទូលប្រាប់​ព្រះមហាក្សត្រថៃ​ថា ព្រះអង្គ​សព្វ​ព្រះ​រាជហឬទ័យ​ដែល​ទំនាក់ទំនង​ប្រពៃណី​នៃ​មិត្តភាព និង​កិច្ចសហប្រតិបត្តិការ​រវាង​ព្រះរាជាណាចក្រ​ទាំង២ និង​ប្រជាពលរដ្ឋ​កាន់សាសនា​ព្រះពុទ្ធទាំង២ប្រទេស នឹង​បន្តការ​រួបរួមគ្នា​ក្រោមរជ្ជកាល​ប្រកប​ដោយ​មេត្តាធម៌ និង​ភាពវ័យឆ្លាត​របស់​ព្រះមហាក្សត្រ​ថៃ។

សូម​ជម្រាប​ថា ព្រះ​មហាវិជ្ជិរាឡុងកន ទើបបាន​ក្លាយជា​ព្រះមហាក្សត្រថៃ​ឡើងគ្រងរាជ្យ​ពេញបរិបូណ៌ នៅក្នុង​ព្រះ​រាជពិធី តាមប្រពៃណីថៃ​ដ៏អ៊ឹកអធិក​រយៈពេល​៣ថ្ងៃ ដែលបាន​ចាប់ផ្តើម​កាលពីថ្ងៃ​ទី៤ ខែឧសភា និងបាន​បញ្ចប់នៅ​ថ្ងៃ​ទី៦ ខែ​ឧសភា ឆ្នាំ​២០១៩៕

រូបថត៖ AFP

អត្ថបទ៖ សំភី

អត្ថបទថ្មី
;