EDC នឹង​ផ្តាច់ភ្លើងនៅតាម​ឃុំ-សង្កាត់​ទាំងនេះ ពីព្រឹកទល់ល្ងាច ចាប់​ពីថ្ងៃទី៩ ដល់ ១២ ខែ​ឧសភា

  • 2019-05-08 08:50:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អគ្គិសនី​កម្ពុជា នឹង​ផ្អាកការ​ផ្គត់ផ្គង់ភ្លើង​នៅតាម​តំបន់មួយ​ចំនួន​ពីថ្ងៃទី៩ ដល់ ១២ ខែឧសភា ឆ្នាំ​២០១៩ ដើម្បីអនុវត្ត​ការងារ​ជួសជុល ផ្លាស់ប្តូរ ដំឡើង​បរិក្ខារ និង​រុះរើ​គន្លង​ខ្សែបណ្តាញ​បង្ក​លក្ខណៈ​ដល់ការដ្ឋាន​ពង្រីក​ផ្លូវ។

ពេលវេលា និង​ទីកន្លែង​ដែល​ត្រូវផ្តាច់ភ្លើង​រួមមាន៖

១. ថ្ងៃទី​៩ ខែឧសភា៖ សង្កាត់​ផ្សារ​ថ្មីទី២ វាលវង់ ក្រាំងធ្នង់ គោកឃ្លាង កាកាបទី១ កាកាបទី២ ចោមចៅទី២ ចោមចៅទី៣ ត្រពាំង​ក្រសាំង សំរោងក្រោម កន្ទោក កំបូល ឪឡោក ស្នោរ ឃុំបែកចាន ឃុំឆក់ឈើនាង ឃុំក្រាំងម្កាក់ ចាប់ពីម៉ោង ៧ព្រឹក ដល់ម៉ោង ៥ល្ងាច។

២ . ថ្ងៃទី១០ ខែឧសភា៖ សង្កាត់​ទន្លេបាសាក់ ចោមចៅទី១ និង​ព្រៃស ចាប់ពីម៉ោង ៧ព្រឹក ដល់ម៉ោង ៥ល្ងាច។

៣. ថ្ងៃទី១១ ខែឧសភា៖ សង្កាត់​ទួលសង្កែទី២ បឹងកក់​ទី២ ភ្នំពេញ​ថ្មី គោកឃ្លាង ចោមចៅទី១ និង​ព្រៃ ស ចាប់ពីម៉ោង ៧ព្រឹក ដល់ម៉ោង ​៥ល្ងាច។

៤.ថ្ងៃទី១២ ខែឧសភា៖ សង្កាត់​ទឹកថ្លា កាកាបទី២ ចោមចៅទី២ ចោមចៅទី៣ កន្ទោក និង​ភ្លើង​ឆេះរទេះ ចាប់ពីម៉ោង ៧ព្រឹក ដល់ម៉ោង ៥ល្ងាច៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;