កំណត់​ត្រា​សំខាន់ៗ ដែល Tottenham Hotspur ទម្លាក់ Ajax យប់មិញ

  • 2019-05-09 02:44:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កំណត់ត្រា​សំខាន់ៗ បន្ទាប់ពី Tottenham Hotspur បាន​យកឈ្នះ​និង​ទម្លាក់ Ajax ​ក្នុង​លទ្ធផល ៣-២ នៅ​វគ្គពាក់​កណ្តាល​ផ្តាច់ព្រ័ត្រ​ UEFA Champions League ជើងទី​២ យប់មិញ (សរុបទាំង២ជើង ៣-៣ តែ Spurs ឈ្នះគ្រាប់បាល់ក្រៅដី) មាន​ដូចខាង​ក្រោម៖

រូបថត៖ Getty Image
ចុចអាន៖ [Spurs វាយបក​ Ajax ដល់នាទី​ចុងក្រោយ ឡើង​ជួប Liverpool វគ្គផ្ដាច់ព្រ័ត្រ UCL](http://kleykley.sabay.com.kh/article/1139269#utm_campaign=onpage)

-វគ្គផ្តាច់ព្រ័ត្រ UEFA Champions League 2019 នឹង​ក្លាយជា​ព្រឹត្តិការណ៍​វគ្គ​ផ្តាច់ព្រ័ត្រ​ពាន​អឺរ៉ុប​ទី៣ ដែល​ក្រុម​អង់គ្លេស ២​ប៉ះគ្នា​។ ​ក្នុង​នោះ វគ្គ​ផ្តាច់ព្រ័ត្រ​ពាន UEFA Cup 1972 រវាង Spurs ទល់នឹង Wolves និង​វគ្គផ្តាច់ព្រ័ត្រ UEFA Champions League 2008 រវាង Man Utd ទល់នឹង Chelsea។

-Spurs នឹង​ក្លាយ​ជាក្រុមទី២ ​ក្នុង​ប្រវត្តិសាស្រ្ត Champions League ដែលបាន​ចាញ់​ក្នុងដី នៅ​ជើងទី១ វគ្គពាក់​កណ្តាល​ផ្តាច់ព្រ័ត្រ តែបាន​ឡើង​ទៅដល់​វគ្គផ្តាច់ព្រ័ត្រ។ កំណត់ត្រា​នេះ ធ្វើបាន​ដំបូងដោយ Ajax ​ក្នុងឆ្នាំ ១៩៩៥-១៩៩៦ ទល់នឹង​ Panathinaikos។

រូបថត៖ Getty Image

-ខ្សែការពារ Ajax គឺ Matthijis de Ligt វ័យ១៩ឆ្នាំ បានក្លាយ​ជាកីឡាករ​វ័យ​ក្មេង​ជាងគេ​ទី៤ ដែលបាន​រកគ្រាប់​បាល់​នៅវគ្គ​ពាក់​កណ្តាល​ផ្តាច់ព្រ័ត្រ Champions League បន្ទាប់ពី Nordin Wooter (Ajax ឆ្នាំ១៩៩៦), Obafemi Martins ​ (Inter ឆ្នាំ២០០៣) និង Kylian Mbappe (Monaco ឆ្នាំ​២០១៧)។

-Spurs គឺ​ជាក្រុមទី៨របស់​អង់គ្លេស ដែល​បាន​ឈានចូលដល់​វគ្គផ្តាច់ព្រ័ត្រ European Cup/Champions League បន្ទាប់ពី Arsenal, Aston Vila, Chelsea, Leeds United, Liverpool, Manchester United និង Nottingham Forest។ ការណ៍​នេះ ធ្វើឱ្យ​អង់គ្លេស មាន​ក្រុម​ច្រើន​ជាងគេ ដែលឈាន​ចូល​វគ្គផ្តាច់ព្រ័ត្រ​ពានរង្វាន់​នេះ។

-Spurs ជា​ក្រុមទី២ ដែល​បាន​​វាយបក​យកឈ្នះ បន្ទាប់ពី​គូប្រកួត​នាំមុខ ២គ្រាប់ នៅវគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ Champions League។ Man Utd ជា​ក្រុមដំបូងគេ​ដែល​ធ្វើបាន​ដូច្នេះ ពេលប្រកួត​ទល់នឹង Juventus នៅ​ឆ្នាំ​១៩៩៩៕

រូបថត៖ Getty Image

ប្រភព៖ BBC ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;