លោក ថាក់ ស៊ីន ជា​អ្នក​មាន​ជាង​គេ​នៅ​ថៃ ​​លេខ ១៩

  • 2019-05-09 06:55:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​​​​ទស្សនាវដ្ដី​ Forbes បាន​បញ្ចេញ​បញ្ជី​ថ្មី​ប្រចាំ​ឆ្នាំ ២០១៩ ដែល​និយាយ​អំពី​អ្នក​​មាន​ជាង​ទាំង ៥០ រូប ក្នុង​ប្រទេស​ថៃ។ ក្នុង​បញ្ជី​នេះ​សង្កេត​ឃើញ​មាន​វត្តមាន​​អតីត​នាយក​រដ្ឋ​មន្ត្រី​ថៃ​លោក​ ថាក់ស៊ីន ឈរ​នៅ​តំណែង​លេខ​ ១៩ ជា​មួយ​ទ្រព្យ​សម្បត្តិ​ ១,៩ ពាន់​លាន​ដុល្លារ ដែល​មាន​ប្រភព​ពី​ការ​បណ្ដាក់​ទុន។

ប្រភព​ខាង​លើ​បាន​និយាយ​ថា​ បញ្ជី​​អ្នក​មាន​ជាង​គេ​នៅ​ថៃ​ទាំង ៥០ រូប បាន​មាន​សន្ទុះ​ថយ​ចុះ​នៅ​ឆ្នាំ ២០១៩ នេះ ដោយ​ពាក់​កណ្ដាល​នៃ​បុគ្គល​ទាំង ៥០​ នេះ ​បាន​ថយ​ចុះ​ទ្រព្យ​សម្បត្តិ​បើ​ធៀប​នឹង​ឆ្នាំ​មុន រួម​​ទាំង​អ្នក​​លំដាប់​កំពូល​ទាំង ៤ ផង​ដែរ។

តំណែង​លេខ​មួយ​នៅ​តែ​បាន​ទៅ​លើ​គ្រួសារ​ Chearavanont ដែល​មាន​ទ្រព្យ​សម្បត្តិ​ ២៩,៥ ពាន់​លាន​ដុល្លារ (ឆ្នាំ​មុន​មាន​ ៣០ ពាន់​លាន​ដុល្លារ)។ ​តំណែង​នេះ​តាម​ពី​ក្រោយ​ដោយ​គ្រួសារ​ Chirathivat ដែល​មាន​ទ្រព្យ​សម្បត្តិ ២១ ពាន់​លាន​ដុល្លារ (ឆ្នាំ​មុន​ ២១,២ ពាន់​លាន​ដុល្លារ)។ លេខ​បី​គឺ​ម្ចាស់​ក្រុមហ៊ុន​ភេសជ្ជៈ​គោ​ជល់​លោក​ Chalerm Yoovidhya ជា​មួយ​ទ្រព្យ​សម្បត្តិ ១៩,៩ ពាន់​លាន​ដុល្លារ (ឆ្នាំ​មុន​ ២១ ពាន់​លាន​ដុល្លារ)។

លោក​ Chalerm Yoovidhya

ក្នុង​បញ្ជី​នេះ​ក៏​មាន​អ្នក​កើន​ទ្រព្យ​មួយ​ចំនួន​ដែរ ដូច​ជា​លោក​​ Sarath Ratanavadi ម្ចាស់​ក្រុមហ៊ុន​ផលិត​ថាមពល​ Gulf Energy Development ដែល​កើន​ទ្រព្យ​ពី ១,៨ ពាន់​លាន​ដុល្លារ ឡើង​ដល់ ៥,២ ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ ២០១៩ នេះ៕​​

ប្រភព៖ Bangkokpost | Forbes ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី
;