លុយអូស្ត្រាលីក្រដាស​ ៥០ ដុល្លារ ចំនួន ៤៦ លានសន្លឹក មានសរសេរពាក្យខុស

  • 2019-05-09 08:58:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លុយ​អូស្ត្រាលី​ក្រដាស​ ៥០ ដុល្លារ ​ប្រមាណ ៤៦ លាន​សន្លឹក បាន​មាន​កំហុស​បច្ចេកទេស​គួរ​ឲ្យ​អាម៉ាស់​មួយ​​ ដែល​បាន​មើល​រំលង​ដោយ​ធនាគារ​កណ្ដាល​របស់​ប្រទេស​នេះ​ មុខ​បោះ​ពុម្ព​និង​ដាក់​ចរាចរណ៍​លើ​ទីផ្សារ។

​​​​​កំហុស​បច្ចេកទេស​នេះ​ត្រូវ​បាន​ប្រទះ​ឃើញ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​នៅ​ពេល​ដែល​អ្នក​វិទ្យុ​ Triple M របស់​អូស្ត្រាលី​ បាន​ផ្ញើ​នូវ​រូប​ពង្រីក​នៃ​ក្រដាស​ប្រាក់​ ៥០ ដុល្លារ ដែល​មាន​បង្ហាញ​អំពី​​ការ​សរសេរ​ខុស​នូវ​ពាក្យ​ "resonsibility” រហូត​ដល់ ៣ ដង។

អ្នក​នាំ​ពាក្យ​របស់​ធនាគារ​កណ្ដាល​អូស្ត្រាលី បាន​ប្រកាស​​តាម​រយៈ​អ៊ីមែល​មួយ​ថា បាន​ដឹង​អំពី​បញ្ហា​នេះ ហើយ​កំហុស​បច្ចេកទេស​នេះ​នឹង​ត្រូវ​កែ​ប្រែ​ សម្រាប់​ការ​បោះពុម្ព​នៅ​ជុំ​ក្រោយ។ ធនាគារ​កណ្ដាល​អូស្ត្រាលី​មិន​បាន​​ឆ្លើយ​តប​នោះ​ទេ ថា​ក្រដាស​ប្រាក់​ខុស​បច្ចេកទេស​នឹង​ត្រូវ​ប្រមូល​យក​វិញ​ឬ​យ៉ាងណា​នោះ។

គួរ​ដឹង​ថា​លុយ​ក្រដាស ៥០ ដុល្លារ​ស៊េរី​ថ្មី​នេះ បាន​​ចរាចរណ៍​លើ​ទីផ្សារ​ចាប់​ពី​ខែ​តុលា ឆ្នាំ ២០១៨ ដែល​មាន​បំពាក់​មុខងារ​សុវត្ថិភាព​ថ្មី បង្កើត​ឡើង​ដើម្បី​ការពារ​ការ​ក្លែង​បន្លំ៕​​​​​​​​​​

ប្រភព៖ Scmp ប្រែ​សម្រួល៖ សុខហេង

;